ភ្នំពេញ ៖ បុរសម្នាក់បានលោត ទឹកពីលើ ស្ពានជ្រោយចង្វារ បង្កឱ្យមានការភ្ញាក់ផ្អើល ទាំងយប់
រួមទាំង កម្លាំងនគរបាលប្រចាំគោលដៅស្ពាន ចេញអន្ដរាគមន៍ ដោយសារតែគិតថា មានអ្នកមក
លោតទឹក ដើម្បី សម្លាប់ខ្លួន ប៉ុន្ដែធាតុពិត បុរសរូបនេះបានញញឹមនិងប្រាប់សមត្ថកិច្ចថា រូបគេ
មកលោតទឹកនេះ គឺដើម្បី ហាត់ប្រាណតែប៉ុណ្ណោះ ។
ហេតុការណ៍លោត ពីលើស្ពាន ជ្រោយចង្វារ ជាការហាត់ ប្រាណខាងលើនេះ បានកើតឡើងកាល
ពីវេលា ម៉ោងប្រមាណ១០និង៣០នាទី យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ។
សមត្ថកិច្ចប្រចាំគោល ដៅស្ពានជ្រោយ ចង្វារបានឱ្យដឹងថា បុរសឈ្មោះប្រាង បូរ៉ា អាយុប្រហែល
៣០ឆ្នាំ មុខរបរជាអ្នកបើក រថយន្ដឱ្យក្រុមហ៊ុន តេងឡាយ ស្នាក់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវ
បានសមត្ថកិច្ច ជួយសង្គ្រោះ បន្ទាប់ពីរូបគេបានលោតពីលើស្ពាន ។
ប៉ុន្ដែនៅពេលដែលជួយស្រង់ពីក្នុងទឹករួចមកនោះ បុរសរូបនេះបែរជាប្រាប់សមត្ថកិច្ចទាំងទឹកមុខ
ញញឹមថា ការដែលខ្លួនមកលោតទឹកខាងលើនេះ គ្រាន់តែ ជាការហាត់ប្រាណប៉ុណ្ណោះ មិនមែន
មកសម្លាប់ខ្លួនឡើយ ។
ក្រោយជួយសង្គ្រោះរួច សមត្ថកិច្ចបាន អប់រំជននេះ ហើយអនុញ្ញាតឱ្យត្រឡប់ទៅ ផ្ទះវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល