CamNews

ព័ត៌មានជាតិ 

ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ កម្លាំងនគរបាល ឡោមព័ទ្ធចាប់ មេខ្លោង នៅតាមផ្លូវ កម្ពុជាក្រោម

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ និងកម្លាំងនគរបាល ខណ្ឌ៧មករា
ដឹកនាំដោយ ព្រះរាជអាជ្ញារង លី សុផាន់ណា និងលោកស្នងការនគរបាល រាជធានីភ្នំពេញ
ឧត្តមសេនីយ៍ ជួន សុវណ្ណ នៅវេលាម៉ោង ប្រមាណ១០៖៣០នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ
២០១៣ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាបក្ខពួក ក្រុមចោរប្លន់ យ៉ាងសកម្ម នៅក្នុង
រាជធានី ភ្នំពេញ នាពេលកន្លងមក។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានបន្តប្រតិបត្តិការ ឡោមព័ទ្ធទាំង
យប់ តាមចាប់មេខ្លោងម្នាក់ទៀត នៅតាមផ្លូវកម្ពុជាក្រោម ទល់មុខ សណ្ឋាការលីឡាយ
សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការ ដែលធ្វើឡើង ដោយការដឹកនាំ
បញ្ជាផ្ទាល់ពី លោកស្នងការខាងលើនេះ គឺសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែល
ជាបក្ខពួក ក្រុមចោរប្លន់នៅ ខណ្ឌដូនពេញ រួចហើយ កម្លាំងនគរបាល បានមកឡោមព័ទ្ធ
តាមចាប់មេខ្លោង ម្នាក់ទៀត ដែលសង្ស័យថា បានលាក់ខ្លួននៅចំណុច កើតហេតុ ខាងលើ
នេះ ប៉ុន្តែ រកមិនឃើញ ហើយសមត្ថកិច្ច បាននាំជនល្មើសម្នាក់នេះ ចូលទៅឆែកឆេរ ក្រែង
លោមានលាក់ កាំភ្លើងនៅទីនោះ។

គួរបញ្ជាក់ថា ក្រោយពីមានសកម្មភាព ប្លន់ប្រដាប់អាវុធ កើតឡើងគួរ ឲ្យកត់សម្គាល់ ក្នុង
រយៈពេលថ្មីៗ នេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ
និងស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានដាក់បទបញ្ជា ឲ្យសមត្ថកិច្ច
ទាំង៩ខណ្ឌ និងតាមការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ និងតាមបង្រ្កាប ក្រុមចោរប្លន់
ទាំងនេះ។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃមកនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មើស ជាមុខ
សញ្ញា ប្លន់ប្រដាប់អាវុធ បានជាបន្តបន្ទាប់ ព្រមទាំងដកហូត កាំភ្លើងខ្លី និងម៉ូតូរបស់ ជនរង
គ្រោះ និងរបស់ពួកវា ជិះធ្វើសកម្មភាពជាច្រើនគ្រឿង ទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកម្លាំងបញ្ជាទាំងយប់ តាមចាប់ក្រុមចោរប្លន់

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Tags: nation news social ព័ត៌មានជាតិ