CamNews

ព័ត៌មានជាតិ 

ក្មេងប្រុសម្នាក់ ចាប់រំលោភ ក្មេងស្រីម្នាក់ បានសម្រេច នៅពេលយាយ ជាប់់រវល់ ទៅបុណ្យសព អ្នកភូមិ

កោះកុង ៖ក្មេងប្រុសម្នាក់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ហើយបញ្ជូនមក ស្នងការដ្ឋាន នគរបាល
ខេត្ដ ដោយចោទប្រកាន់ ពីបទរំលោភ សេពសន្ថវៈ រហូតបានសម្រេច ទៅលើក្មេងស្រី ជាអនិតិជន
មានអាយុ១១ឆ្នាំ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៣៖៣០ នាទី ដែលស្ថិត នៅភូមិ
វាលតាភូ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ដកោះកុង។

ក្មេងប្រុសជាជនជនសង្ស័យ មាន ឈ្មោះ រ.ហ ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិឃុំកើត
ហេតុខាងលើ ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះ ហ.ស.រ អាយុ ១១ ឆ្នាំ ។ លោកយាយ របស់
ក្មេងស្រីរងគ្រោះរស់នៅ ជាមួយ មានឈ្មោះ ពៅ សៀន អាយុ ៦៧ ឆ្នាំ ។ ប្រភពពីក្មេងស្រីរងគ្រោះ
បានឱ្យមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលដឹងថា នៅពេលកើតហេតុ ជនសង្ស័យ ឈ្មោះ រ. ហ បាន
ឡើងទៅលើផ្ទះខ្លួន ដោយខ្លួននៅម្នាក់ឯង ព្រោះលោកយាយ ជាប់ទៅ បុណ្យសពអ្នកស្រុក ពេល
នោះជនឈ្មោះ រ. ហបានបបួលនាង ទៅក្នុងព្រៃតែនាងប្រកែក មិនព្រមទៅ ជនល្មើសក៏បានចាប់
នាងច្របាច់ក ខ្វេះភ្នែក ទះកំភ្លៀង ឡើងជង្គង់ និងគំរាមសម្លាប់ ចោល ពេលនោះ ដោយជនល្មើស
ប្រើអំពើហិង្សាខ្លាំងពេក ធ្វើឱ្យនាងឈឺចុកចាប់ ខ្លាំងពេលទើប ជនល្មើសក៏ចាប់ផ្ដើមរំលោភ រហូតបាន
សម្រេចតែម្ដង។ លោកយាយ ពៅ សៀន បានប្រាប់ឱ្យដឹង ថា មុនពេលលោកយាយ ទៅជួយកំដរ
បុណ្យសព អ្នកស្រុកលោកយាយបានផ្ញើចៅស្រី ជាមួយម្ដាយមីង ព្រោះលោកយាយទៅកំដរបុណ្យ
សពគេពេញមួយយប់ ដល់ម៉ោង ៣៖៤០នាទីថ្ងៃ កើតហេតុ លោកយាយបានមកដល់ផ្ទះឃើញចៅស្រី
នៅក្នុងប្រមូ កន្ទេលហើយឃើញ ឈាមហូរពីប្រដាប់ភេទ លោកយាយក៏សួរនាំទៅ ទើបចៅស្រីប្រាប់
ថា ឈ្មោះ រ. ហ ចាប់រំលោភទើប លោកយាយបានទៅប្ដឹង សមត្ថកិច្ចតែម្ដង ហើយយកចៅស្រីទៅ
មន្ទីរពេទ្យ ដើម្បីព្យាបាល ។

លោក ស៊ុន ឃៀម អធិការស្រុកកោះកុងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីនេះភ្លាម
លោកបានចាត់កម្លាំង ដើម្បីស្ទាក់ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ដល់ម៉ោង ៧៖៣០
នាទី សមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន សម្រេចតែម្ដង ។ ជននេះត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿង
បញ្ជូនមកស្នងការដា្ឋន នគរបាលខេត្ដ នៅរសៀលថ្ងៃទី ២៨ ខែមីនានេះ តែម្ដងដើម្បីចាត់ការ តាមផ្លូវ
ច្បាប់។

សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះស្ថិនៅកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដពីព្រោះក្មេងស្រី
រងគ្រោះស្ថិតនៅក្នុងជីវភាពក្រីក្រ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ