CamNews

តារា 

ទៅទស្សនា ការផ្សាយពាណិជ្ជកម្ម វេបសាយថ្មី របស់ Bill Gates ដ៏កំប្លែង (វីដេអូខាងក្នុង)

Bill Gates ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាមហាសេដ្ឋី ដែលមាន ជាម្ចាស់ ក្រុមហ៊ុន Microsoft ល្បី ពេញពិភពលោក នោះថ្មីៗនេះ បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ស្មានមិនដល់ ជាមួយនិង វីដេអូ ផ្សាយពាណិជ្ជកម្ម វេបសាយថ្មី របស់គាត់ ។



Bill Gates ត្រូវបាន អញ្ជើញអោយ ចូលកម្មវិធី Late Night With Jimmy Fallon របស់ទូរទស្សន៍ NBC ។ Bill Gates បានប្រាប់ទៅ Jimmy ថាចង់ផ្សព្វផ្សាយ វេបសាយគាត់ ថ្មីមួយដែល ដែលសរសេរ អំពី ដំណើរ នៃភាពជោគជ័យ របស់គាត់ និងភរិយាគាត់​ ដែលវេបសាយ នោះមានអាស័យដ្ឋាន GatesLetter.com ។ គាត់និង​ Jimmy មិនសូវ មានពេល ច្រើនទេ ដូចនេះ Bill Gates ក៏បានធ្វើ វីដេអូ ផ្សព្វផ្សាយ មួយដ៏ប្លែក និងគួរអោយ ចង់សើច ដែលទស្សនិកជន នឹកស្មាន មិនដល់ នៅខាង ក្រោមនេះ ។


ដោយ​ ៖ លីលី
ប្រភព ៖ youtube 


Tags: star bill gates microsoft jimmy fallon viral video funny