CamNews

ព័ត៌មានជាតិ 

អាវុធហត្ថ បន្ដចុះឆែកឆេរ ផ្ទះជន សង្ស័យជួញដូរថ្នាំញៀន ហាក់ អៀង នៅ សង្កាត់ជ្រោយចង្វារ

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំ ពេញ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង មាស ច័ន្ទ
ពិសិដ្ឋ និងលោក គឺ ប៊ុណ្ណារ៉ា នៅព្រឹកថ្ងៃទី១៤ ខែមីនា នេះបានបន្ដចុះ ឆែកឆេរផ្ទះជនសង្ស័យ
២នាក់ ប្ដី-ប្រពន្ធ ដែល ជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន ជាង ១៣ គីឡូក្រាម ស្ថិតនៅ
ក្នុងបុរីមួយ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។

មន្ដ្រីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យ ដឹងថា ប្រតិបត្ដិការចុះឆែកឆេរ ដោយមាន ការដឹកនាំបញ្ជា
ផ្ទាល់ ពីលោកឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី បានធ្វើឡើង បន្ទាប់ពីជន សង្ស័យ ២នាក់ ប្ដី-ប្រពន្ធ ត្រូវបាន
កម្លាំង អាវុធហត្ថចាប់ខ្លួន ពេលចុះឆែកឆេរនៅផ្ទះ ល្វែងចំនួន ៦ ក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែន
ជ័យ កាលពីយប់មិញ ដោយរឹប អូសគ្រឿងញៀន ជាង ១៣គីឡូក្រាម រថយន្ដស៊េរីទំនើប ៤គ្រឿង
និងកាំភ្លើងខ្លី ១ដើម ។

យ៉ាងណាក៏ដោយ ប្រតិបត្ដិការចុះឆែក ឆេរ ផ្ទះជនសង្ស័យ ហាក់ អៀង និងប្រពន្ធ ឈ្មោះ ឡុង វ៉ាន់ធី
ខាងលើនេះ សមត្ថកិច្ច ពុំបានរកឃើញអ្វីនោះឡើយ ។

គួរបញ្ជាក់ថា តាមការឱ្យដឹងរបស់ សមត្ថកិច្ច ជនសង្ស័យរូបនេះទើបនឹងរួច ផុតពីពន្ធនាគារ នៅខេត្ដ
បន្ទាយមានជ័យ ដោយជាប់ពាក់ព័ន្ធថ្នាំញៀន ជាមួយលោក មឹក ដារ៉ា ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ