CamNews

ព័ត៌មានជាតិ 

បង្រ្កាបក្រុមចោរ ហៅម៉ូតូឌុបដឹក យកទៅប្លន់ ទាំងកណ្តាលយប់ បាន២នាក់ និងស្រីស្នេហ៍ម្នាក់

ភ្នំពេញៈ លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង ចុះទៅ
ឆ្មក់ចូល ផ្ទះសំណាក់ សែនមនោរម្យ ម៉េងហុង បង្រ្កាប ក្រុមចោរហៅម៉ូតូឌុប យកទៅវាយប្លន់
បាន៣នាក់ ក្នុងនោះ ស្រីស្នេហ៍ របស់គេម្នាក់ផងដែរ បន្ទាប់ពីឃាត់ខ្លួនបាន ក៏មានជនរងគ្រោះ

ជាអ្នករត់ម៉ូតូឌុប ជាច្រើនចង្អុល បង្ហាញ ដែលធ្លាប់រងគ្រោះ ដោយសារក្រុមទាំងនេះធ្វើសកម្ម
ភាព វាយប្លន់នាពេលកន្លងមក ។ ហេតុការចុះ បង្រ្កាប នេះកើតឡើងកាលពីវេលាម៉ោង ១១
និង២០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះ សែនមនោរម្យ ម៉េងហុង ស្ថិតក្នុងភូមិ
កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប៊ន សំអាត បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបង្រ្កាបបាននោះទី១ឈ្មោះ សៀម បូរិន
ហៅឆ្វេង ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់
ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើតនៅភូមិ កល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់
ខេត្តតាកែវ ទី២មានឈ្មោះ យិន ប្រុស ភេទប្រុសអាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់
នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ សេងលី ស្រីណែត
ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាស្រីស្នេហ៍ របស់ឈ្មោះ បូរិន ហៅឆ្វេង រស់នៅភូមិព្រៃរកា ឃុំឆក់
ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបានបន្តទៀតថា ដោយសារតែមានការណែនាំ និងជំរុញពីលោកឧត្តមសេនីយ៍ ជួន សុ
វណ្ណ អគ្គរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យលោកធ្វើការ
ស្រាវជ្រាវ រកមុខសញ្ញាដ៏សកម្ម ហៅម៉ូតូឌុបដឹកយកទៅប្លន់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មាន
ខ្លាចរអាយ៉ាងខ្លាំង ។ លោកបានបន្តទៀតថា បន្ទាប់ពីទទួលបានការណែនាំ និងចង្អុលបង្ហាញ
ពីលោកស្នង ការរាជធានីលោកក៏ បានខិតខំធ្វើការស្រាវជ្រាវ ទាំងយប់ទាំង ថ្ងៃនិងដោយមាន
បំភ្លឺ ពីភិនភាគរបស់ជនរងគ្រោះផងនោះ ទើបលោកកំណត់ មុខសញ្ញាបានរួច ហើយក៏សុំគោល
ការពីថ្នាក់លើដើម្បីចុះទៅបង្រ្កាប រហូតបានជោគជ័យតែម្តងទៅ ។

លោកបានបន្តថា ការស្រាវជ្រាវក្រុមទាំងនេះ វាហាក់បីដូចជារាវម្ជុលក្នុងបាទសមុទ្រអីច្ចឹង ដោយ
សារតែ ក្រុមទាំងនេះធ្វើសកម្មភាពហៅម៉ូតូឌុប ហើយយកទៅវាយប្លន់ដោយ គ្រាន់តែប្រើដៃវាយ
និង ដំបងប៉ុណ្ណោះ ហើយពួកនេះតែងតែ ធ្វើសកម្មភាពជាញឹកញាប់បំផុតអស់មិនតិច នោះទេ ធ្វើ
ឲ្យប្រជាពលរដ្ឋ ស្លូតត្រង់ជាអ្នក រត់ម៉ូតូឌុបមានការ ព្រួយបារម្មណ៍និងខ្លាចរអារយ៉ាងខ្លាំង ដូច្នេះ
នេះគឺជាការជួយកាត់ បន្ថយផលលំបាក ដ៏ធំរបស់ប្រជាពលរដ្ឋក្រីក្រ ដែលប្រកបមុខរបររត់ម៉ូតូ
ដើម្បីចិញ្ចឹមជីវិតនោះ ធ្វើឲ្យពួកគាត់មាន ភាពកក់ក្តៅ និងមានទំនុកចិត្តឡើងវិញ ក្នុងការ ប្រកប
របរនេះ ។

បើតាមស្រីស្នេហ៍របស់ជនសង្ស័យឈ្មោះ ស្រីណែត បាននិយាយថានាងមិនបានដឹងថា សង្សារ
បស់ នាងពាក់ព័ន្ធ និងរឿងអ្វីនោះទេ គឺនាងទំនាក់ទំនង គ្នាតែរឿងស្នេហា ប៉ុណ្ណោះក្រៅពី នោះ
នាងមិនបានដឹង អ្វីទាំងទេហើយ នៅល្ងាចមុនពេលកើតហេតុ សង្សារបស់នាងបានទូរស័ព្ទណាត់
នាងមកដេកនៅផ្ទះសំណាក់ ខាងលើនាងក៏បានដេក នៅជាមួយគ្នារហូត ដល់សមត្ថកិច្ចទៅចាប់
ខ្លួនជនសង្ស័យ ដែលត្រូវជាសង្សា នាងតែម្តងទៅ និងបានទាំងនាំខ្លួននាងមក ជាមួយផងដែរ ។

ក្នុងនោះដែរបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនេះបាន ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះ ជាច្រើនបាន
មក មើលនិងចង្អុល និងស្គាល់មុខជនសង្ស័យ ច្បាស់ធ្លាប់ធ្វើសកម្មភាពវាយប្លន់ខ្លួនកាលពីពេល
កន្លងមក ។ ចំណែកឯជន សង្ស័យវិញ ក៏បានសារភាពនៅចំពោះ មុខនគរបាលប៉ុស្តិ៍ថា ខ្លួនពិត
ជាធ្លាប់ បានធ្វើសកម្មភាពវាយ និងប្លន់ជន រងគ្រោះពិតប្រាកដមែន នគរបាលក៏បានកសាង
សំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ ជំនាញ នគរបាល ព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៅតាម
ផ្លូវច្បាប់។

នគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា មានជនរងគ្រោះម្នាក់ឈ្មោះ អ៊ុក សុផាត ភេទប្រុសអាយុ
៥២ឆ្នាំមាន មុខរបរជាអ្នករត់ម៉ូតូឌុបស្នាក់ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
មានស្រុកនៅភូមិខ្នោ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ដែលត្រូវក្រុមជន សង្ស័យ
ហៅឌុបរួចហើយ យកទៅវាយប្លន់ កាលពីថ្ងៃទី៣០មិនា ឆ្នាំ២០១៣ នៅម្តុំកាណាឌីយ៉ាអស់ម៉ូតូ
មួយគ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1D-1813 និងបានដាក់ពាក្យ
បណ្តឹងប្តឹងជនសង្ស័យទាំងនេះផងដែរ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ