CamNews

ព័ត៌មានជាតិ 

មន្ដ្រីនគរបាលចរាចរ បំភ្លឺ ចំពោះវីដេអូ ដែលចាប់យុវជន ម្នាក់បោកទៅនឹងដី

ភ្នំពេញ ៖ បន្ទាប់ពីគេហទំព័រដើមអម្ពិល ចុះផ្សាយនូវរូបភាពវីដេអូមួយ មានរយៈ ពេល៣៥វិនាទី
ស្ដីពីសកម្មភាពមន្ដ្រីនគរ បាលចរាចរណ៍ជើងគោកម្នាក់ ចាប់យុវជន វាយផ្ទប់នឹងដី នៅពេលចាប់
ម៉ូតូដាក់ទៅ លើរថយន្ដនោះ បានធ្វើឱ្យមានការបកស្រាយ ឆ្លើយតបពីសំណាក់លោកចេវ ហាក់
នាយរងការិយាល័យ ចរាចរណ៍ជើង គោករាជធានីភ្នំពេញ ភ្លាមៗតែម្ដង នៅរសៀលថ្ងៃទី០៣ ខែ
មករា ឆ្នាំ២០១៣ នេះ ដើម្បីកុំឱ្យមានការភ័ន្ដច្រឡំដល់មជ្ឈដ្ឋានទូទៅ ដែលមានទស្សនាក្នុងវីដេអូ
មួយនេះ។

លោកចេវ ហាក់ បានចេញមកពន្យល់ ថា តាមពិតកម្លាំងនគរបាលចរាចរណ៍របស់ លោកដែល
ប្រចាំការត្រួត ពិនិត្យច្បាប់ចរាចរណ៍នៅ ចំណុចពីផ្សារដេប៉ូមក អាងទឹកអូឡាំពិកនោះ បានចាប់
ម៉ូតូយុវជនវ័យក្មេងរូបនេះ ដាក់លើរថយន្ដ ដោយសារតែរូបគេ គ្មានប័ណ្ណសម្គាល់(កាតគ្រីម៉ូតូ)
ពីព្រោះភ្លេចនៅផ្ទះ ។

លោកចេវ ហាក់បានបន្ដថា នៅពេលកម្លាំងសមត្ថកិច្ចរបស់លោកចាប់ម៉ូតូឃ្លីក របស់យុវជនរូបនេះ
ស្រាប់តែរូបគេ ប្រើពាក្យសំដីមិនសមរម្យ ដោយនិយាយថា ហេតុអ្វីមកចាប់ម៉ូតូគេ ពីព្រោះមានគ្រប់
ទាំងអស់ ទាំងមួក ទាំងកញ្ចក់ ហើយគ្មានសិទ្ធិចាប់ម៉ូតូគេនោះ ទេ ។ ប៉ុន្ដែនៅពេលសួររកកាតគ្រី
ម៉ូតូ ក៏ត្រូវយុវជនរូបនេះ ប្រាប់ថា អត់បានយក មកតាមខ្លួនឡើយ គឺទុកនៅផ្ទះ ប៉ុន្ដែបើសិនយុវជន
រូបនេះ ប្រើពាក្យសំដីសមរម្យដាក់សមត្ថកិច្ច ក្នុងនាមជាខ្មែរដូចគ្នា នោះសមត្ថកិច្ចនិង អនុញ្ញាតឱ្យ
ទៅ ប៉ុន្ដែរូបគេ បែរជាខឹងច្រឡោតតោតតូង ហើយជេរសមត្ថកិច្ចរបស់លោកសុទ្ធតែអាឆ្កែ ហេតុ
ដូច្នេះហើយ ទើបសមត្ថកិច្ចបង្ខំយកម៉ូតូដាក់នៅ លើរថយន្ដនាំទៅកន្លែងទីស្នាក់ការនគរបាលចរា
ចរណ៍ខាងជើងវត្ដមហាមន្ដ្រី ។

នាយរងការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យមានការ ត្រួតពិនិត្យ
ច្បាប់ចរាចរណ៍ជើងគោក ពីព្រោះក្នុងគោលបំណងត្រួតពិនិត្យ យានយន្ដទាំងឡាយថាតើមាន
លក្ខណៈគ្រប់គ្រាន់ហើយឬ ពីព្រោះនាពេលបច្ចុប្បន្ននេះ មានករណីលួចម៉ូតូច្រើន ដែលតម្រូវឱ្យ
មានការពង្រឹង សន្ដិសុខយ៉ាងដូច្នេះនោះ ។

យ៉ាងណាក៏ដោយ បើតាមលោកចេវ ហាក់ នៅពេលសមត្ថកិច្ចរបស់លោកបានយកម៉ូតូរបស់យុវ
ជន ដែលមានអត្ដចរិតឈ្លើយមកកាន់ទីស្នាក់ការ នគរបាល ចរាចរណ៍នៅខាងជើងវត្ដមហាមន្ដ្រី
នោះ លោកបានស្នើសុំឱ្យអាណាព្យាបាលមកធានា និងអប់រំយុវជនរូបនេះ កុំឱ្យប្រើពាក្យសំដី
គ្មានសីលធម៌ដាក់ សមត្ថកិច្ចនៅពេលក្រោយ ពោលត្រូវមានការយោគយល់គ្នាក្នុងនាមជាខ្មែរដូច
គ្នា ។ ពេលនោះ បងស្រីរបស់យុវជន បានមកសុំសមត្ថកិច្ចនិងធ្វើលិខិតធានា ហើយក៏សមត្ថកិច្ច
ក៏យល់ព្រមឱ្យយុវជនរូប នេះយកម៉ូតូត្រឡប់ទៅវិញ បន្ទាប់ពីបង្ហាញ កាតគ្រីម៉ូតូ ។

បើតាមលោកចេវ ហាក់ ពេលសកម្មភាព នេះកើតឡើង កាលពីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣
យុវជនខាង លើ បានដឹកជនបរទេសម្នាក់ ហើយពេលសមត្ថកិច្ច ឃាត់ម៉ូតូ ជនបរទេសរូបនេះ បាន
ចុះពីលើម៉ូតូ រួចយកកាមេរ៉ា ថតសកម្មភាពសមត្ថកិច្ច ដែលកំពុងធ្វើការ ប៉ុន្ដែជននេះ ត្រូវបានអប់រំ
និងទទួលស្គាល់ នូវទោសកំហុសរបស់ខ្លួន។

ឆ្លងតាមការពន្យល់នេះ លោកចេវ ហាក់ សង្ឃឹមនិងមានាការយល់ច្បាស់ពីសកម្មភាព ខាងលើ ពី
សំណាក់មហាជនទូទៅ កុំចោទមកកាន់សមត្ថកិច្ចរបស់លោក ពោល គឺផ្ដើមចេញពីការជេរប្រមាថ
និងប្រើចរិតមិនសមរម្យរបស់យុវជនជាម្ចាស់ម៉ូតូ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ