ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីជាការលើក ទឹកចិត្តដល់កញ្ញា ស៊ន សៀវម៉ី ដែលទទួលបានមេដាយលេខ១ លើផ្នែកតៃក្វាន់ ដូនោះ ប្រមុខរាជរដ្ឋាភិបាល នឹងឧបត្ថម្ភនូវទឹកប្រាក់ ចំនួន៣ម៉ឺនដុល្លារ។
ប្រភពខាងលើបន្តថា ចំណែកអ្នកផ្សេងវិញសម្តេចតេជោ ក៏បានឧបត្ថម្ភចំនួន២ម៉ឺនដុល្លារ ផងដែរ។
សូមបញ្ជាក់ថា កញ្ញា ស៊ន សៀវម៉ី ដែលបានពាំនាំមេដាយលេខមួយ មក ឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស និងកីឡាករ-កីឡាការិនីផ្សេងទៀត ព្រមទាំងគណៈប្រតិភូកម្ពុជា ដែលបានធ្វើដំណើរទៅប្រកួតស៊ីហ្គេម នៅ ទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូងនោះ នឹងមកកម្ពុជានៅម៉ោង១០យប់ថ្ងៃទី៥ខែតុលា ឆ្នាំ២០១៤ នេះ៕
អាន៖ អស្ចារ្យកម្ពុជា ឈ្នះហើយ ឈ្នះមែនទែនហើយ ឈ្នះមេដាយមាសនៅ Asian Game
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល