ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែល គេមិនស្គាល់ឈ្មោះ បានបើករថយន្ដរបស់ ខ្លួនចុះ
ពីលើស្ពានជ្រោយចង្វារ ហើយជ្រុល ទៅបុកក្បាលថ្មសួនច្បារខាងកើតស្ពាន ជ្រោយចង្វារ
បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែរថយន្ដបង្កមិនត្រូវបានគេឃើញ ស្ទូចយកទៅទុក នៅសាលា
រាជធានីភ្នំពេញ ឬការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនោះឡើយ បើទោះបីរថយន្ដ
បង្កនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់បានក៏ដោយ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញហេតុការណ៍នេះ បានឱ្យដឹងថា កាលពីវេលា
ម៉ោង២និង៣០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៣នេះ បុរសជនជាតិ
ចិនម្នាក់ បានបើក រថយន្ដរបស់ខ្លួនម៉ាកហ្វត ចុះពីលើស្ពានជ្រោយចង្វារ ហើយរេចង្កូតទៅបុក
ក្បាលថ្មសួនច្បារ ដែលនៅកណ្ដាលផ្លូវ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បណ្ដាលឱ្យ
រងការខូចខាត ។
សាក្សីដដែលបានបន្ដថា ក្រោយកើត ហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានចុះទៅ កាន់កន្លែងកើត
ហេតុ ហើយឃាត់រថយន្ដបង្ក ប៉ុន្ដែរហូតមកដល់ព្រឹកថ្ងៃទី១០ ខែមករា នេះ គេមិនដឹងថា រថយន្ដបង្កត្រូវបានសមត្ថកិច្ចយកទៅទីណានោះឡើយ សង្ស័យយកទៅទុកនៅកន្លែងប៉ុស្ដិ៍ ឬអធិ
ការដ្ឋានខណ្ឌ ដោយមិនរាយការណ៍ទៅ កាន់នគរបាលចរាចរណ៍ យកទៅស្ទូចទុកនៅ សាលារាជ
ធានីភ្នំពេញ ឬការិយាល័យចរាចរណ៍ជើងគោក ។
មន្ដ្រីនគរបាលចរាចរណ៍មួយរូប សុំមិន បញ្ចេញឈ្មោះបាននិយាយថា សមត្ថកិច្ច ចរាចរណ៍មិនបាន
ស្ទូចយករថយន្ដបង្កហេតុ មករក្សាទុកនៅការិយាល័យចរាចរណ៍ឬ សាលារាជធានីនោះឡើយ ពី
ព្រោះសមត្ថកិច្ចមូលដ្ឋានមិនបានរាយការណ៍ជូនពីករណីនេះ ។
ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បាន អះអាងថា ពិតជាមានករណីបុរសជនជាតិ ចិនបើករថយន្ដ
បុកក្បាលថ្ម សួនច្បារនៅ ត្រើយខាងកើតស្ពានជ្រោយចង្វារ ពិតប្រាកដមែន ហើយការខូចខាត ប្រ
ហាក់ប្រហែលនឹង៣០០០ដុល្លារ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល