ភ្នំពេញ៖ ស្រីជនជាតិវៀតណាមម្នាក់ ត្រូវសន្តិសុខ ផ្សារបឹងកេងកង ឃាត់ខ្លួន ខណ:ធ្វើសកម្ម
ភាពឆក់កាបូបលុយ អាជីវករលក់ដូរ នៅក្នុងផ្សារបឹងកេងកង កាលពីម៉ោង១០ព្រឹកថ្ងៃទី១៤ ខែ
កក្កដា ឆ្នាំ២០១៣ ហើយត្រូវម្ចាស់កាបូបឃើញទាន់ ស្រែកឆោឡោឡើងផ្អើលសមត្ថកិច្ច និង
សន្តិសុខក្របួចជាប់តែម្តង។
ស្រ្តីជាជនសង្ស័យជាជនវៀតណាមខាងលើ មានឈ្មោះ ង្វៀង លីហាំង អាយុ ២៦ឆ្នាំ រស់នៅ
ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ។
បើតាមការបង្ហាញរបស់សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងកាបូបដែលស្រ្តីវៀតណាមលួចមិនបាន
សម្រេចនោះ មាន ប្រាក់ជាង២ពាន់ដុល្លារ។ នេះជាសំណាងល្អហើយ ដោយសារសន្តិសុខផ្សារ
ឃើញ និងចាប់បានកុំអីមិនដឹងថា ម្ចាស់កាបូបសោកស្តាយយ៉ាងណាទេ។
យោងតាមវត្ថុតាង និងចម្លើយសារភាពរបស់ស្រ្តីសង្ស័យ លោកប្រធានផ្សារបឹងកេងកងសម្រេច
បញ្ជូនទៅប៉ុស្តិ៍រដ្ឋ បាលនគរបាលបឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិ
ការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល