CamNews

តារា 

តើលោក Jirayu និងមិត្តស្រីពិតជា រស់នៅជាមួយគ្នា មុនរៀបការពិតមែន??

ថៃ ៖ លោក Jirayu Thantrakul និងនាង Benjawan Artner បានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់មានគម្រោងរៀបការជាមួយគ្នានៅឡើយទេ ។ 

ទទ្ទឹមនឹងនេះផងដែរ មានសំណួរដូចៗគ្នាជាច្រើនពីហ្វេនថា តើលោក Jirayu និងមិត្តស្រីពិតជា រស់នៅជាមួយគ្នា មុនរៀបការពិតមែន ខណៈពេលដែលឃើញអ្នកទាំងពីរថតរូបជាមួយគ្នានៅក្នុងផ្ទះជាញឹកញាប់​ ហើយថែមទាំងស្និទ្ធស្នាលថែមទៀតផង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ តួប្រុសក្នុងរឿង "បុព្វេសន្និវាស" រូបនេះបាននិយាយថា គាត់មិនអាចហាមចិត្តអ្នកដទៃអោយគិតបែបណាដល់ទំនាកទំនងរបស់ខ្លួនជាមួយនិងមិត្តស្រីបានទេ ។ លោកបន្ថែមទៀតថា ការរៀបការមិនសំខាន់ឡើយព្រោះប្រសិនបើមនុស្ស ២ នាក់ មិនអាចរស់នៅចុះសម្រុងគ្នា ។ 

លោក Jirayu Thantrakul បន្តថា ខ្លួននិងមិត្តស្រីមិនអាចរស់នៅជាមួយគ្នានោះ ប៉ុន្តែពួកគេតែងតែចេញចូលផ្ទះគ្នាទៅវិញទៅមក ដូចជាសមាជិកគ្រួសារជាមួយគ្នាចឹង ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar