CamNews

រូបភាពផ្សេងៗ 

ទឹកដីនៃប្រទេសមីយ៉ានម៉ា

ថ្វីត្បិតតែស្ថិតនៅក្នុងតំបន់អាស៊ីក៏ពិតមែន ប៉ុន្តែមីយ៉ាន់ម៉ា ជាប្រទេសមួយដែលហាក់បីដូច
ជាមានអាថ៌កំបាំងជាច្រើន រួមទាំងជាមួយប្រជាជនដែលរស់នៅក្នុងប្រទេសនោះផ្ទាល់
ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ចំពោះអ្នកដែលធ្លាប់បានទៅដល់ទីនោះ មីយ៉ាន់ម៉ា បាន
ធ្វើអោយពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រជាជនមីយ៉ាន់ម៉ាស្លូតត្រង់ និងរួសរាយ
ជាមួយភ្ញៀវទេសចរណ៍ទាំងឡាយដែលបានទៅកំសាន្តនៅទីនោះណាស់។ វប្បធម៌របស់
មីយ៉ាន់ម៉ា សំបូរបែបបំផុតជាមួយនឹងការមានវត្តមានចំនួន ១៣៥ ជនជាតិដែលរស់នៅក្នុង
ប្រទេសនេះ។ មីយ៉ាន់ម៉ា មានឈ្មោះល្បីជាប្រទេសមួយដែលសំបូរវត្តអារ៉ាម មិនចាញ់ប្រ
ទេសកម្ពុជាយើងឡើយ។ មិនតែប៉ុណ្ណោះប្រទេសនេះក៏មានឈ្មោះល្បីខាងវត្ថុសិល្បៈធ្វើ
ដោយដៃ ,ទឹកដីសំបូរទៅដោយភោគទ្រព្យរ៉ែមានតំលៃដូចជា មាសប្រាក់និងត្បូងមានតំលៃ
ជាដើម។ Shwedagon ជាវត្តអារ៉ាមមួយក្នុងចំណោមវត្តអារ៉ាមទាំងឡាយដែលត្រូវបានវាយ
តំលៃថាជាវត្តអារ៉ាមដ៏អស្ចារ្យបំផុត និងមានអាយុកាលជាង ២៥០០ ឆ្នាំមកហើយដែរ។ វត្ត
នេះបានកសាងគួបផ្សំនឹងការយកមាសចំនួន ៨០ តោនទៅប៉ានពីលើ ហេតុដូច្នេះហើយទើប
គេហៅឈ្មោះថាវត្តមាស។ ដោយឡែក មីយ៉ាន់ម៉ា ក៏មានតំបន់មានឈ្មោះល្បីផ្សេងៗទៀត
ផងដែរដែលទទួលបានការទាក់ទាញបំផុតដល់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ខាងក្រោមនេះ
គឺជាទិដ្ឋភាពមួយចំនួនដែលបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាវប្បធម៌ប្រពៃណីរបស់
ប្រជាជនមីយ៉ាន់ម៉ា ៖


ទិដ្ឋភាពតាមដងវិថីមួយក្នុងទីក្រុង Yangon មីយ៉ានម៉ា ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១១

ទិដ្ឋភាពថ្ងៃលិចនៅនាទីក្រុង Yangon ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១២

គូរសង្សារមួយគូរនេះនាំគ្នាទៅកំសាន្តនៅក្នុងសួនកំសាន្តមួយនៅជិតវត្ត Shwedagon នៅថ្ងៃ
ទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០១២

ស្ពាន U Bein ដ៏ល្បីឈ្មោះមានទីតាំងស្ថិតនៅជាយក្រុង Mandalay ។ នេះគឺជាស្ពានឈើ
ចំណាស់បំផុតនិងវែងបំផុតក្នុងពិភពលោក ឆ្លងកាត់បឹង Taungthaman មានទំហំប្រហែល
ជា៥គីឡូម៉ែត្រការ៉េ ។

បាឡុងហោះផ្ទុកភ្ញៀវទេសចរណ៍ ហោះនៅក្បែរតំបន់ប្រជុំវត្ត នៅពេលព្រឹកព្រហាមនា
ទីក្រុងបូរាណ Bagan ភាគខាងជើងប្រទេសមីយ៉ានម៉ា ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១២។

ទិដ្ឋភាពធានាគារឯកជនមួយក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

ទិដ្ឋភាពតំបន់ផ្សារមួយនាទីក្រុង Yangon ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១១


ទិដ្ឋភាពប្រជាជននាំគ្នាទៅបួងសួងសូមសេចក្តីសុខនៅចំពោះថ្មមាសក្នុងបរិវេណវត្ត
ថ្មមាសថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១២ ។

ពុទ្ធបរិស័ទ្ធសូត្រធម៌នៅវត្ត Shwedagon ក្នុងពិធីបុណ្យខួបលើកទី ២៦០០ ឆ្នាំនាទីក្រុង
Yangon ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១២ ។

ទិដ្ឋភាពផ្សារ Payathonzu នៅជិតព្រំប្រទល់ប្រទេសថៃ

សកម្មភាពកាប់បំផ្លាញចោលនូវដើមអាភៀន នៅតំបន់ភ្នំមួយស្ថិតក្នុងភូមិ Tar-Pu
នៃរដ្ឋ Shan ប្រទេសមីយ៉ានម៉ា ថ្ងៃទី ២៧ ខែ មករា ២០១២ ។

ក្រុមចំរៀងស្រី Me N Ma Girls សំដែងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Yangon
ថ្ងៃទី ២៤ ខែមីនា ២០១២ ។

សិស្សទាំងនេះកំពុងតែរង់ចាំទទួលស្វាគមន៍ចំពោះលោកស្រី Aung San Suu Kyi នៅឯ
Pyar Pon ស្ថិតក្នុងតំបន់ Irrawaddy ថ្ងៃទី ១៧ ខែកុម្ភៈ ២០១២ ។

យុវជនយុវនារីទាំងនេះកំពុងតែនាំគ្នាកំសាន្តជាមួយនឹងការជិះស្គី patin នៅឯសួនកំសាន្ត
មួយនៅ Myitkyina ភាគខាងជើងប្រទេស ថ្ងៃទី ២២ ខែកុម្ភៈ ២០១២ ។

ស្រ្តីជាជនជាតិ Mon របស់មីយ៉ានម៉ា កំពុងតែងូតទឹកអោយកូនទាំងពីររបស់គាត់នៅឯភូមិ
Ban Bor Yeepun ជិតព្រំប្រទល់ជាមួយប្រទេសថៃ ថ្ងៃទី ២០ កុម្ភៈ ២០១២ ។





ប្រភព៖ Boston.com
ដោយ៖ រដ្ឋា

Tags: traveltourmyanmartorismnice placenice picture