CamNews

ព័ត៌មានជាតិ 

លោកឧកញ៉ា ម៉ុង ឫទ្ធី ជួបសំណេះ សំណាល ជាមួយអ្នកភូមិកែវផុស និង ប្រកាស ឱ្យស្នាក់នៅ ធ្វើការនៅក្រុមហ៊ុន លោក

ព្រះសីហនុ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ នេះ បានជួបសំណេះ
សំណាល ជាមួយអ្នកភូមិ កែវផុស បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបំផ្លាញផ្ទះ និង
ដំណាំចោល គ្មានសល់ ក្រោយពីចាញ់ក្ដីលោកឧកញ៉ា ជៀម ផែន ហើយលោកឧកញ៉ាបានរៀបចំ
ពិធីទទួលម្ហូបអាហារថ្ងៃត្រង់ ដល់អ្នកភូមិ ទៀតផង ។

នៅចំពោះមុខអ្នកភូមិកែវផុស ដែលរង គ្រោះដោយអយុត្ដិធម៌ របស់សាលក្រម សាលាដំបូងខេត្ដ
ព្រះសីហនុ លោកឧកញ៉ា ម៉ុង ឫទ្ធី បានស្នើឱ្យប្រជាពលរដ្ឋដែលរង  គ្រោះនៅពេលនេះ ឈប់ការ
ប្ដឹងផ្ដល់ជា មួយលោកឧកញ៉ា ជៀម ផែន តទៅទៀត និងបានប្រកាសថា លោកឧកញ៉ាត្រៀម យក
ឱ្យប្រជាពលរដ្ឋទាំងនេះ មកស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនលោក ។ យ៉ាងណា ក៏ដោយ ចំពោះ
ការស្នើសុំរបស់លោក ឧកញ៉ា ម៉ុង ឫទ្ធី ខាងលើនេះ ប្រជាពលរដ្ឋ មិនទាន់មានការឯកភាពនៅឡើយ
ទេ ដោយរង់ចាំការពិចារណាជាមុនសិន ។

ជាមួយគ្នានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏ បានឧបត្ថម្ភអង្ករចំនួន ១០០បាវ និងទឹក បរិសុទ្ធ ១០០កេះ
ផ្សេងទៀត ជូនដល់អ្នក ភូមិកែវផុស ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ