CamNews

ព័ត៌មានជាតិ 

រំលោភបានពីរដង បងប្អូនគេទាន់ ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានរួមរ័ក្ស ជាមួយនារីម្នាក់ ជាកម្មការនីរោងចក្រ បានចំនួនពីរដង ប៉ុន្តែត្រូវ
បងប្អូន នារីរងគ្រោះទាន់ ព័ទ្ធចាប់យកមក ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ ក្រាំងពង្រ កាល
ពីព្រឹកថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០១៣ នៅក្នុងផ្ទះជួល សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

នគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ខាងលើនេះមានឈ្មោះ
ជីម ដារ៉ា អាយុ ជាង២០ឆ្នាំ ស្នាក់កន្លែងកើតហេតុ មានមុខរបរជា កម្មករ រោងចក្រ រីឯនារីរងគ្រោះ
ឈ្មោះ អ.គ អាយុ៣០ ឆ្នាំ មុខរបរជាកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ជិតចំណុចកើតហេតុ។
នារីរងគ្រោះនិយាយរៀបរាប់ថា មុនពេលកើតហេតុ ម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែមីនា នេះ ទូរស័ព្ទ
របស់នាង អស់ថ្មដោយស្គាល់គ្នា ជាមួយ ជនសង្ស័យនាង ក៏ផ្ញើទូរស័ព្ទ បញ្ជូលថ្ម នៅក្នុងបន្ទប់
ជនសង្ស័យ ។

នាងបន្តថា រហូតដល់ ម៉ោង៦ នាងបានដើរ ទៅសុំទូរស័ព្ទវិញ ខណះនោះ ជនសង្ស័យមាន ស្ថាន
ភាពស្រវឹងស្រា ស្រឿងៗ ផងនោះ ក៏ក្កៅសាច់ឃ្លាន តណ្ហាចាប់នាងចូលទៅក្នុងបន្ទប់ រួចធ្វើសកម្ម
ភាព ស្ទេបអង្អែលខ្លួនប្រាណ នារីរងគ្រោះ រួចដោះសម្លៀកបំពាក់ ចាប់រំលោភបាន រហូតដល់ទៅ
ពីរដង ក្នុងរយះពេល១យប់ ។

នារីរងគ្រោះបាន ព្យាយាមស្រែកឲ្យ គេជួយដែរ ប៉ុន្តែអ្នកផ្សេងទៀត ទៅធ្វើការរោងចក្រអស់ហើយ
រហូតដល់ព្រឹក ទើបពូនឹងមីង របស់នាង ត្រឡប់ពីធ្វើការវិញ នាងក៏និយាយប្រាប់ ពីដំណើររឿង
កាលពីយប់ ពេលនោះ ក្រុមគ្រួសារ ជនរងគ្រោះ បាននាំគ្នាព័ទ្ធចាប់ ជនសង្ស័យយក ប្រគល់ឲ្យ
សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ក្រាំងពង្រ ភ្លាមៗ។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្ត បែបនោះមែន
ប៉ុន្តែដោយសារការ ត្រូវរូវគ្នា រូបគេមិនបង្ខំ ជនរងគ្រោះនោះទេ។ ដោយសារតែប្រុស ប្រកែក ស្រី
ប្រកាន់ ហើយមានពាក្យ បណ្តឹងពីនារីរងគ្រោះផងនោះ សមត្ថកិច្ចសម្រេច កសាងសំណុំរឿង
បញ្ជូនខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាក សួរបន្ត។

តាមការសាកសួរ យ៉ាងយកចិត្តទុកដាក់ របស់សមត្ថកិច្ច ខណ្ឌដង្កោនោះ លោក យឹម សារ៉ាន
អធិការខណ្ឌដង្កោ បានសម្រេចកសាងសំណុំរឿង បញ្ជួនខ្លួនជនសង្ស័យទៅ សាលាដំបូងរាជ
ធានី ភ្នំពេញ ទោះបីជាភាគី ជនរងគ្រោះ នឹងភាគីជនសង្ស័យ សុំចរចាគ្នាក៏ដោយ ព្រោះកាល
ពីប៉ុន្មានថ្ងៃមុន មានអធិការរងម្នាក់ បានដោះលែង ជនសង្ស័យពីរនាក់ ដែលរំលោភស្ត្រីម្នាក់ ក្នុង
ពេលតែមួយ ប្តូរនឹងប្រាក់ប្រាំរយដុល្លារ ជាការបញ្ចប់រឿង ។

ប៉ុន្តែក្នុងនាម ជាអធិការខណ្ឌ លោក យឹម សារ៉ាន បានបញ្ជា ចាប់ខ្លួនជនសង្ស័យខ្លួន ពួកគេមកយក
ទៅ តុលាកាផ្តន្ទាទោសតាមផ្លូវច្បាប់។ ដូច្នេះករណីខាងលើនេះ ជនរងគ្រោះសង្ឈឹមថា លោកអធិការ
នឹងរកយុត្តិធម៌ជូនពួកគេ ជាក់ជាមិនខានឡើយ៕

Photo by DAP-NEWS

ផ្តលសិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ