CamNews

ព័ត៌មានជាតិ 

ក្មេងទំនើងបាញ់ ២គ្រាប់ សមត្ថកិច្ចបានត្រឹម រើសយកសំបកគ្រាប់

ភ្នំពេញ៖ ក្រុមក្មេងទំនើង ២ ក្រុមជិះម៉ូតូដេញវាយគ្នា និងបាញ់ចំនួន ២គ្រាប់ឡើងលើ នៅចំណុច
ផ្លូវលេខ១៤៣ កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីម៉ោង ១០ និង០០
នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ បន្សល់ទុកសំបកគ្រាប់ឲ្យសមត្ថកិច្ចមើលលេង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវ ២ក្រុម មាន
គ្នាជាង ១០នាក់ ដេញវាយគ្នាយ៉ាងប្រសាច តាំងពីវត្តមហាមន្ត្រី រហូតមកដល់ចំណុចកើតហេតុខាង
លើ ទើបបណ្តាលឲ្យភាគីម្ខាង ផ្ទុះកំហឹងទ្រាំមិនបានដកកាំភ្លើងបាញ់ឡើងលើ ចំនួន២គ្រាប់ ធ្វើឲ្យ
មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចុះ មកមើល និងធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានផ្អើលចុះមកអន្ត
រាគមន៍ភ្លាមៗ ។ ប៉ុន្តែខណៈសមត្ថកិច្ចចុះមកដល់កន្លែង កើតហេតុ ជនសង្ស័យដែលបង្កការផ្ទុះអាវុធ
ខាងលើនេះ បានរត់គេចខ្លួនបាត់អស់ទៅហើយ ដូច្នេះសមត្ថកិច្ចបាន ត្រឹមតែចុះមករើសយកសំបក
គ្រាប់កាំភ្លើង ដែលបាញ់ហើយ ដើម្បីទុកជាឯកសារ កសាងសំណុំរឿងបញ្ជូនទៅ ថ្នាក់លើ ។

ក្រោយពីមានហេតុការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើមិនមែនជាករណី
បាញ់ប្លន់ ឬក៏ជា ករណីបាញ់គំនុំនោះទេ ប៉ុន្តែវាអាចជាករណីដោយសារក្រុមក្មេងទំនើងស្រវឹង ផ្ទុះ
ហិង្សាជាមួយគ្នាឯង រហូតឈាន ដល់ការបាញ់បោះស៊េរីតែម្តង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ