កណ្ដាល ៖ ក្រុមបងធំប្រចាំភូមិចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល ធ្វើការឃាត់
ខ្លួន បន្ទាប់ពីពួកគេលើក គ្នាទៅវាយគប់ទៅលើហាងលក់នំប៉័ងមួយ កន្លែងហើយក្រោយមកលើក
គ្នាប្រុង ទៅបង្កជម្លោះសារជាថ្មីទៀត។
ចំណាត់ការឃាត់ខ្លួនក្រុមបងធំប្រចាំភូមិ ដែលពូកែអុកឡុកប្រជាពលរដ្ឋមិនឱ្យរស់នៅ រកស៊ីដោយ
មាន សេចក្ដីសុខខាងលើនេះ បានប្រព្រឹត្ដទៅកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ
ឆ្នាំ ២០១៣ កន្លងទៅនេះ នៅក្នុងភូមិកោះរកា ឃុំ ព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
ជនសង្ស័យជាក្រុមបងធំទាំង៤នាក់ ខាង លើមានឈ្មោះ ហុក ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ មានទី
លំនៅ ភូមិកោះរកា ឈ្មោះ សាន ឌីម៉ង់ ភេទប្រុស អាយុ ២២ឆ្នាំ មាន ទីលំនៅភូមិលើ ឈ្មោះ ហុក
សុជាតិ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកោះ រកា និងទី៤ ឈ្មោះ សេត រ៉ាវុធ ភេទប្រុស
អាយុ ២៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
ចំណែកឯជនរងគ្រោះមានឈ្មោះ សក់ សុខណា ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខ របរលក់ដូរ (ម្ចាស់
ហាងនំប៉័ង) និងទីលំនៅ ភូមិកោះរកា ឃុំព្រែកអញ្ចាញ។
លោកអនុសេនីយ៍ឯក សោម សីហាក់ អធិការនគរបាលស្រុកមុខកំពូលដែលជាអ្នក ដឹកនាំកម្លាំងចុះ
បង្ក្រាបក្រុមបងធំប្រចាំភូមិ ខាងលើនេះ បានរៀបរាប់ឱ្យដឹងថា កាលពី វេលាម៉ោង ៨យប់ ថ្ងៃទី២ ខែ
កុម្ភៈ ឆ្នាំ ២០១៣ ក្រុមបងធំខាងលើ បានលើកគ្នាប្រមាណ ៤-៥នាក់ ប្រដាប់ដោយដំបង ដុំថ្មចូលទៅ
គប់វាយទៅលើហាងលក់នំប៉័ងមួយ កន្លែង ដែលមានយីហោ អេ ប៊ី អេ ហើយ ក្រុមកម្មករក្នុងហាងក៏
គប់ តតបមកវិញ បណ្ដាលឱ្យខូចខាតនូវសម្ភារៈមួយចំនួន ហើយពួកវាក៏គេចខ្លួនបាត់អស់ទៅ។ លុះ
ដល់ ល្ងាចថ្ងៃទី៣ ខែ កុម្ភៈ បក្ខពួករបស់វា ក៏ជិះម៉ូតូឆ្លងកាត់ក្បែរ ហាងលក់នំប៉័ង រួច ហើយស្រែកជេរ
ប្រុង បង្ករជម្លោះសារជាថ្មី ហើយក៏ជិះទៅមុខបាត់ទៅ។ ចំណែកសមត្ថកិច្ចក្រោយទទួលព័ត៌មានខាង
លើនេះ បានបញ្ជាកម្លាំងចុះទៅឃ្លាំមើលរហូតដល់ម៉ោង៨យប់ ស្រាប់តែឃើញក្រុមខាងលើជិះ ម៉ូតូ
មកម្ដងទៀត ប្រុងបង្កជម្លោះក៏សម្រេច ធ្វើការឃាត់ខ្លួននាំយកទៅសួរនាំនៅអធិការ ដ្ឋានតែម្ដងទៅ។
លោក សោម សីហាក់ បានដកស្រង់សម្ដី ប្រជាពលរដ្ឋក្នុងភូមិឱ្យដឹងថា ក្រុមបងធំខាងលើកន្លងមក
ធ្លាប់ដើរបង្កជម្លោះតាម ភូមិមិនដែលប្រជាពលរដ្ឋណាហ៊ានជាមួយ ក្រុមនេះនោះទេ ព្រោះតែពួកគាត់
មិនចង់ បង្ករឿងចង់បានតែសេចក្ដីសុខ។
លោកអធិការបានលើកឡើងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ អ៊ាវ ចំរើន ស្នងការ
នគរបាលខេត្ដកណ្ដាល ក្នុងការបញ្ជាឱ្យមន្ដ្រីថ្នាក់ក្រោមចុះរៀបចំ សណ្ដាប់ធ្នាប់រក្សាសន្ដិសុខជូនប្រជា
ពលរដ្ឋ ឱ្យបានជាប្រចាំនោះ ទើបលោកចាត់តាំង កម្លាំងដាក់ប្រចាំការ និង ចុះល្បាតជាប្រចាំ នៅតាម
ភូមិឋាន របស់ប្រជាពលរដ្ឋ ដើម្បី ការពារសន្ដិសុខ សុវត្ថិភាព ជូនពួកគាត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល