ភ្នំពេញ ៖ ឆ្លើយតប តាមបណ្តឹងរបស់លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា-
គមន៍ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ នេះ ព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ
បានដឹកនាំកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយលោក ចែម សង្វារ អគ្គាធិការ
ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍តំណាងលោក សូរ ឃុន បានចុះបង្ក្រាបទីតាំង និង ឃាត់
ខ្លួនជនជាតិថៃម្នាក់ ដែលលួចប្រើប្រាស់ឧបរណ៍ បំបែកសំឡេងទូរគមនាគមន៍ហៅពីក្រៅប្រទេស
ចូលមកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។
ក្នុងប្រតិបត្តិការបង្រ្កាបនោះ សមត្ថកិច្ចបានរកឃើញ ឧបករណ៍បំបែកសំឡេងទូរគមនាគមន៍ ២២E1
និងឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលស្ថិតនៅក្នុងផ្ទះលេខ៧៩ ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា ឧបករណ៍ ដែលជនជាតិថៃនេះ បានប្រើប្រាស់ ក្នុងមួយE1 អាចឲ្យមនុស្ស ២២នាក់
សន្ទនាគ្នាបាន ។ ដូច្នេះប្រើប្រាស់រហូតដល់ ២២E1 ធ្វើឲ្យមនុស្សរាប់រយនាក់ អាចសន្ទនាបានដោយ
មិនបាច់ឆ្លង កាត់ទូរគមនាគមន៍កម្ពុជាទេ ដែលទង្វើនេះ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ខាតបង់ប្រាស់
ប្រាក់រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល