ភ្នំពេញ៖ រាជដ្ឋាភិបាលកម្ពុជា រួមទាំងសង្គមស៊ីវិល បានថ្កោលទោស ចំពោះជនជាតិថៃជិត២០
នាក់ ដោយទាមទារឲ្យរាជរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេតជា បន្ទាន់មួយ ចំពោះករណីជន
ជាតិថៃទាំង ២០នាក់នោះ ដែលបានចាប់រំលោភ និងសម្លាប់ ពលការិនីខ្មែរម្នាក់ ដោយបានកាត់
ដៃកាត់ជើង យ៉ាងសាហាវព្រៃផ្សៃបំផុត ខណៈពួកគេទៅស៊ីឈ្នួល ធ្វើការជាកម្មករនៅរោងចក្រ
ធ្វើខ្នងកង់ម៉ូតូ ក្នុងស្រុកមហាឆៃ ខេត្តសមុទ្រសាខន ប្រទេសថៃ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមាន ប្រ
សាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា លោក
នឹងទំនាក់ទំនង ទៅអគ្គកុងស៊ុលខ្មែរ ប្រចាំនៅប្រទេសថៃ ក្នុងការទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បី
តាមដានស្រាវជ្រាវក្នុងរឿងនេះ ឲ្យបាន ពិតប្រាកដជាមុនសិន ហើយបើរឿងនេះពិតជាមានមែន
នោះ អ្វីដែលសំខាន់ក្រសួងការបរទេសកម្ពុជា នឹងជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសថៃ ស្វែងរកយុត្តិធម៌
ជូនជន រងគ្រោះ ដែលត្រូវបានគេចាប់រំលោភ និងសម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ។
លោកបន្តថា “បើសិនជាមានរឿងបែបនេះមែន យើងនឹងជំរុញ ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលថៃ ស្វែងរក
យុត្តិធម៌ជូនជនរងគ្រោះ ដោយធ្វើយ៉ាងណាត្រូវវែករកមុខ ជនដៃដល់ ដែលបានប្រព្រឹត្តិបទល្មើសនេះ ដើម្បីយកមកដាក់ទោសទៅតាមច្បាប់”។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ចំពោះករណីនេះ វាគឺជា
រឿងមួយ ដែលសាហាវព្រៃផ្សៃបំផុត ដោយទាមទារឲ្យ រដ្ឋាភិបាលថៃ បើកការស៊ើបអង្កេតក្នុងករណី
នេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ហើយរដ្ឋាភិបាលថៃ រួមទាំងគណៈកម្មាធិការសិទ្ធិ
មនុស្សថៃ ត្រូវតែប្រឆាំង ទៅលើការរើសអើងពីសំណាក់ជនជាតិថៃ មកលើពលរដ្ឋកម្ពុជា ដែលទៅធ្វើ
ការងារនៅក្នុងទឹកដីថៃ។
លោកបន្តថា “ការរើសអើងជនជាតិកម្ពុជា ពីសំណាក់ជនជាតិថៃ គឺជាជំងឺមួយ ដែលកំពុងកើតមាន
ឡើងនាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលថៃមិន អាចបដិសេធបាន ឡើយ ដូច្នោះរដ្ឋាភិបាលថៃ ត្រូវតែ
មានការធ្វើកំណែទម្រង់ ដោយការរើសអើងនេះកាន់តែមានភាពធ្ងន់ធ្ងរទៅៗ”។
លោក អ៊ំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានមានប្រសាសន៍ដែរ
ថា នេះគឺជាករណីដែលសាហាវឃោរឃៅបំផុត ដែលនេះជា លើកពីរហើយ ដែលយើងបានឃើញ
ដូចជានៅប្រទេសឥណ្ឌា ដែលស្ត្រីម្នាក់ត្រូវបានបុរស៧នាក់ចាប់រំលោភ រួចហើយបោះទម្លាក់ពីលើ
ឡានក្រុង ហើយនៅពេល នោះប្រជាពលរដ្ឋរបស់គេបាន ទាមទារឲ្យមានការប្រហាជីវិត ទៅលើជន
ល្មើសទាំងនោះ។
លោកបន្តថា ករណីបុរសជនជាតិថៃជិត២០នាក់ បានចាប់រំលោកភ និងសម្លាប់ ពលការិនីខ្មែរម្នាក់
ដោយបានកាត់ដៃកាត់ជើងយ៉ាងសាហាវព្រៃផ្សៃបំផុត រដ្ឋាភិបាល កម្ពុជា ពិសេសក្រសួងការបទេស
គួរធ្វើកំណត់ទូត ដើម្បីឲ្យមានការស្រាវជ្រាវ និងស៊ើបអង្កេត ជាបន្ទាន់មួយ ក្នុងករណីនេះឲ្យបានម៉ត់
ចត់ ហើយអនុវត្តទៅតាមច្បាប់ របស់ប្រទេសថៃធ្វើយ៉ាងណាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកបន្ថែមថា ករណីនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសបញ្ជាក់ពីការរើសអើង
ជាតិសាសន៍មួយដ៏ធ្ងន់ធ្ងរបំផុត ដែលបានរំលោភទៅលើ អនុសញ្ញា ស្តីពីការរើសអើងទៅលើស្រ្តីភេទ ព្រោះអនុសញ្ញានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិរបស់ស្រ្តី។
សូមជម្រាបថា ពលករខ្មែរម្នាក់បានអះអាងថា ភរិយារបស់ខ្លួន ត្រូវជនជាតិថៃជិត២០នាក់ចាប់រំលោភ
និង សម្លាប់ ព្រមទាំងកាត់ដៃកាត់ជើង យ៉ាងសាហាវព្រៃផ្សៃ បំផុត ខណៈពួកគេទៅស៊ីឈ្នួលធ្វើការជា
កម្មករនៅរោងចក្រធ្វើខ្នងកង់ម៉ូតូ ក្នុងស្រុកមហាឆៃ ខេត្តសមុទ្រសាខន ប្រទេសថៃ។ ពលកររូបនេះ
ក៏បាននិងកំពុងស្វែងរក ជំនួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា និងអង្គការសង្គមស៊ីវិលនានា ដើម្បីរកយុត្តិ
ធម៌ជូនរូបគេ និងភរិយា ដែលស្លាប់ ទៅនោះ។
លោក បែ សុរ៉េត អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ប្រពន្ធរបស់គាត់
ឈ្មោះ ស្រីនី អាយុ២១ឆ្នាំ ត្រូវជនជាតិថៃជិត២០នាក់ បានចាប់ រំលោភ ហើយសម្លាប់។
លោក បែ សុរ៉េត បានឲ្យដឹងថា រូបលោក និងប្រពន្ធបានឆ្លងដែន ទៅធ្វើការនៅស្រុកថៃ ជាងមួយឆ្នាំ
ហើយ លុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខណៈដែលលោក និងប្រពន្ធបានទៅធ្វើការដូចសព្វដង។
លុះដល់ម៉ោង១០ព្រឹក ប្រពន្ធរបស់លោក មានអាការមិនស្រួលខ្លួន ក៏បានទៅសម្រាកឯបន្ទប់ស្នាក់
នៅ ពេលដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែមានជនជាតិថៃជិត ២០នាក់បានចាប់ប្រពន្ធរបស់លោក
រំលោភ និងបានចាប់កាត់ដៃកាត់ជើង ឲ្យខ្លួនមើលទៀត។
លោកបានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ លោកបានរត់ទៅហៅគេឯងឲ្យជួយ តែត្រូវពួកជន
ជាតិថៃទាំងនោះ គំរាមសម្លាប់ មិនត្រឹមតែប៉ុណ្ណោះពួកវាបាន យកថ្នាំញៀន ទៅចូលបន្ទប់ស្នាក់នៅ
របស់ជនរងគ្រោះ និងបានប្តឹងឲ្យប៉ូលីសដេញចាប់ តែលោកបានរត់ទៅលាក់ខ្លួន ក្នុងស្រះទឹកអស់
មួយយប់មួយថ្ងៃ ទើប ឡើងមករកសពប្រពន្ធ តែត្រូវពួកជនជាតិថៃញាត់ចូលក្នុងលូទឹក ធ្វើឲ្យខ្លួន
មិនអាចនាំយកសព មកធ្វើបុណ្យនៅស្រុកកំណើតបានឡើយ។
លោក បែ សារ៉េត បានបន្តថា កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ ពេលលោកស្វែងរកគេឯង និង
សមត្ថកិច្ចកុងស៊ុលកម្ពុជា នៅស្រុកថៃឲ្យជួយ ក៏គ្មាននរណាជួយដែរ ព្រោះគ្មាននរណាជឿលោក
ឡើយ លោកក៏សម្រេចចិត្ត មកប្រទេសកម្ពុជាវិញ ដើម្បីសុំឲ្យអាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍យក
សពប្រពន្ធខ្លួន មកធ្វើបុណ្យនៅស្រុក កំណើត។
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គេបានឃើញប្តីជនរងគ្រោះ បានស្វែងរកជួបជាមួយអ្នកកាសែត
ក្នុងស្រុក និងបានទៅប្តឹង សមត្ថកិច្ចការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជាថៃ នៃច្រកទ្វារអន្តរជាតិ
ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល