CamNews

ព័ត៌មានជាតិ 

ជម្លោះដណ្ដើមកេរ ក្នុងគ្រួសារមហា សេដ្ឋី ថេង ប៊ុនម៉ា រកកលនឹងផ្ទុះជា សាធារណៈ (តពីលេខមុន)

-ឧកញ៉ា ខូវ សម្បត្ដិ មិនគោរពតាម ពាក្យសន្យា ជាមួយថ្នាក់ដឹកនាំ រឿងជម្លោះ គ្រួសារ មហាសេដ្ឋី ថេង ប៊ុនម៉ា

ភ្នំពេញ៖ បងប្អូនបង្កើតមួយចំនួនរបស់ លោកឧកញ៉ា ខូវ សម្បត្ដិ ហៅ ម៉េង ស្រេង ដែលជាកូនប្រុស ច្បងរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា មហាសេដ្ឋីនៅស្រុកខ្មែរ បានចោទ លោកថា មិនគោរពតាមពាក្យ សន្យាជាមួយថ្នាក់ដឹកនាំ ក្នុងរឿងកោះប្រជុំជាមួយ ប្អូនៗទាំងអស់ ដើម្បីដោះស្រាយនូវបញ្ហា ទាំងឡាយ តាមបណ្ដាំរបស់ឪពុក ជាពិសេស ពាក់ព័ន្ធទ្រព្យសម្បត្ដិ ដែលជាកេររបស់ ឪពុកតែម្ដង ។

សូមបញ្ជាក់ថា ចាប់តាំងពីអ្នកឧកញ៉ា ថេង ប៊ុនម៉ា ធ្លាក់ខ្លួនឈឺជាទម្ងន់បាត់បង់ កាយសម្បទានៅឆ្នាំ ២០០៣កាលណាមក ទ្រព្យសម្បត្ដិ និងក្រុមហ៊ុនរបស់ឧកញ៉ាទាំងមូល រួមទាំងភាគហ៊ុនរបស់អ្នកផ្សេងៗ ទៀត នៅក្នុងក្រុមហ៊ុនត្រូវបានគ្រប់គ្រង និងចាត់ចែងផ្ដាច់មុខដោយលោកឧកញ៉ា ខូវ សម្បត្ដិ ដែលជា កូនច្បងក្រោមសំអាងថា ធ្វើទៅ តាមបណ្ដាំឪពុករបស់លោក ក្នុងការឱ្យរូបលោកជាកូនប្រុសច្បង ធ្វើ ការគ្រប់គ្រងដឹកនាំ និងមានសិទ្ធិចាត់ចែងលើទ្រព្យសម្បត្ដិ ទាំងអស់នោះ ។ មិនតែប៉ុណ្ណោះ សូម្បីតែ ទ្រព្យសម្បត្ដិខ្លះដែលអ្នកឧកញ៉ា ថេង ប៊ុនម៉ាបាន ធ្វើអំណោយផ្ដាច់ទៅឱ្យកូនខ្លះ តាំងពីរូបលោកមិន ទាន់ឈឺ រួចទៅហើយក្ដី ក៏ត្រូវបានឧកញ៉ា ខូវ សម្បត្ដិ ប្ដឹងទៅតុលាការ ទាមទារយកមកវិញផងដែរ ។

ចាប់តាំងពីឧកញ៉ា ខូវ សម្បត្ដិ គ្រប់គ្រង ផ្ដាច់លើទ្រព្យសម្បត្ដិឪពុករហូតដល់ធ្វើការ លក់ដូរស្រេចនឹង ចិត្ដ មិនឱ្យកូនៗផ្សេងទៀត ដឹងមក ជម្លោះដណ្ដើមកេរក្នុងគ្រួសារមហា សេដ្ឋី ថេង ប៊ុនម៉ា ចាប់ផ្ដើម កើតមានឡើង រវាងបងប្អូនឯង រហូតដល់មានការប្ដឹងផ្ដល់ ទៅថ្នាក់ដឹកនាំ ក្នុងនាមជាចាស់ទុំឱ្យជួយ អន្ដរាគមន៍សម្របសម្រួល ដើម្បីឱ្យមាន ការស្រុះស្រួលគ្នាកុំឱ្យជម្លោះនេះ ផ្ទុះឡើង ជាសាធារណៈ ទៀតផង ។

ក្រោយពីមានបណ្ដឹង សុំអន្ដរាគមន៍ពី ថ្នាក់ដឹកនាំ ឧកញ៉ា ខូវ សម្បត្ដិ បានសរសេរ លិខិតមួយច្បាប់ ផ្ញើ ទៅកាន់ថ្នាក់ដឹកនាំវិញ ដោយធ្វើការសន្យាថា នឹងធ្វើការហៅប្អូនៗ ទាំងអស់មកជួបជុំគ្នាមកដោះស្រាយ នូវ បញ្ហាទាំងឡាយតាមបណ្ដាំរបស់លោក ឪពុកថែមទៀត។ ចំណែកថ្នាក់ដឹកនាំដោយយល់ថា គ្រួសារ អ្នកឧកញ៉ា ថេង ប៊ុនម៉ា ធ្លាប់មានគុណ ហើយក៏មិនចង់ឱ្យគ្រួសារ មានកេរ្ដិ៍ឈ្មោះមួយនេះ ផ្ទុះរឿង អាស្រូវផ្ទៃក្នុងគ្រួសារលេចឮជាសាធារណៈនោះ ថ្នាក់ ដឹកនាំមួយចំនួន ក៏បានធ្វើការណែនាំសូមឱ្យ ឧក ញ៉ា ខូវ សម្បត្ដិ ប្រមូលប្អូនៗប្រជុំដោះ ស្រាយផ្ទៃក្នុងគ្រួសារ ដោយសន្ដិវិធីដោយ មិនចង់ឱ្យជម្លោះនេះ ធ្វើឡើង តាមផ្លូវតុលា ការឡើយ ។ ប៉ុន្ដែ តាំងពីមានការណែនាំ ដូច្នេះមក ឧកញ៉ា ខូវ សម្បត្ដិ មិនដែល កោះ ហៅប្អូនៗមកជួបជុំ ធ្វើការដោះស្រាយ ជម្លោះគ្រួសារដោយស្រុះស្រួលគ្នាម្ដងណាឡើយ មិនតែ ប៉ុណ្ណោះថែមទាំងធ្វើរបាយ ការណ៍ភូតថ្នាក់ដឹកនាំថា បានដោះស្រាយ ជម្លោះគ្រួសារនេះចប់ថែមទៀត ផង។ លុះ ប្អូនៗមួយចំនួនចាំបាត់ៗមិនឃើញបងប្រុសកោះហៅទៅដោះស្រាយ ក៏ធ្វើពាក្យបណ្ដឹង ស្នើ សុំការអន្ដរាគមន៍សារជាថ្មីទៅថ្នាក់ដឹក នាំ ទើបដឹងថា របាយការណ៍របស់ឧកញ៉ា ខូវ សម្បត្ដិ កន្លងមក ជារបាយការណ៍ភូត ។

គេថា បើទោះបីជាថ្នាក់ដឹកនាំបានដឹងថា របាយការណ៍ឧកញ៉ា ខូវ សម្បត្ដិ ជារបាយ ការណ៍ភូតក៏ដោយ ក៏ថ្នាក់ដឹកនាំនៅតែណែ នាំសារជាថ្មីឱ្យឧកញ៉ា ខូវ សម្បត្ដិ កោះប្រជុំ បងប្អូន ដោះស្រាយទំនាស់គ្រួសារ សារជាថ្មី ដោយឱ្យមានថ្នាក់ដឹកនាំមួយចំនួន ចូលរួម ធ្វើជាសាក្សី និងជាអ្នកសម្របសម្រួលទៀតផង តែឧកញ៉ា ខូវ សម្បត្ដិ មិនព្រមអនុវត្ដ តាមដែរ ហើយព្យាយាមគេចវេសគិតមក ដល់ពេលនេះ មានរយៈ ពេលជាង ៣ឆ្នាំ ហើយ ។

កូនៗរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា មួយ ចំនួនបានស្នើសុំឱ្យបងប្រុសរបស់ខ្លួន ធ្វើការ ពន្លឿនក្នុងការ ដោះស្រាយជម្លោះគ្រួសារ នេះ ឱ្យបានឆាប់ បើមិនដូច្នេះទេ ទ្រព្យ សម្បត្ដិរបស់ឪពុកអាចនឹងរលាយ ក្នុងដៃបង ប្រុសរបស់ពួកគេ ដោយគ្មានមូលហេតុ ច្បាស់លាស់។ ក្នុងនោះពួកគេក៏សូមឱ្យថ្នាក់ ដឹកនាំ មេត្ដាជួយជំរុញក្នុងរឿងនេះផងដែរ ។

សូមបញ្ជាក់ថា ក្រុមគ្រួសារមហាសេដ្ឋី ថេង ប៊ុនម៉ា បច្ចុប្បន្នមានកូនបង្កើតទាំង អស់ចំនួន ៧នាក់ ក្នុង នោះស្រី ២នាក់ ដែល រួមមាន១-ឈ្មោះ ខូវ សម្បត្ដិ ហៅ ម៉េង ស្រេង បច្ចុប្បន្នពាក់ផ្កាយ៣ មានតួនាទី ជា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ទី២ ឈ្មោះ ខូវ ប៊ុនឆាយ ភេទ ប្រុស ទី៣ ឈ្មោះ ខូវ លីហួង ភេទស្រី ទី៤  ឈ្មោះ ខូវ ម៉េងឆាង ភេទប្រុស ទី៥ ឈ្មោះ ខូវ ម៉េងងី ភេទប្រុស ទី៦ ឈ្មោះ ខូវ លី គាង ភេទស្រី ។ ដោយឡែកទ្រព្យសម្បត្ដិ ទាំងអស់របស់លោកមហាសេដ្ឋី ថេង ប៊ុនម៉ា ត្រូវបាន កូនៗមួយចំនួនអះអាងថា មានខ្ទង់ រាប់ពាន់លានដុល្លារឯណោះ ដូចជា សណ្ឋា គារអ៊ិនធឺកុងទីណង់ តាល់ និងដីធ្លីផ្ទះ ភូមិ គ្រឹះរាប់សិបកន្លែងទៀត ដែលភាគច្រើន ស្ថិតនៅតំបន់ដែលមានតម្លៃខ្ពស់ ៕

www.lookingtoday.com

លោកឧកញ៉ា ថេង ប៊ុនម៉ា

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news