CamNews

ព័ត៌មានជាតិ 

តាក់ស៊ីម៉ែត្រ ក្រុមហ៊ុនchoic បុករនាំងចែកទ្រូងផ្លូវ ដែកបាក់អស់ ១០ផ្ទាំង ទាំងព្រឹកនៅ សង្កាត់ទឹកថ្លា

ភ្នំពេញៈ តាក់ស៊ីម៉ែត្រ ក្រុមហ៊ុនchoic ទៀតហើយ ចងកំហឹងជាមួយរនាំងដែកចែកទ្រូង ផ្លូវទាំង
ព្រឹកព្រលឹម បណ្ដាលឲ្យបាក់អស់១០ផ្ទាំង ចំណែករថយន្ដវិញខ្ទេចផ្នែកខងមុខបើកបរលែងកើត។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា អ្នកបើកបរស្ថិតក្នុងអាការៈស្រវឹងជោគ នៅឡើយ។ ដោយមើល
ឃើញ សភាពស្រវឹងរបស់អ្នក បើកបររូបនេះ អ្នកចោមរោមហេតុការណ៍លាន់មាត់ថា បើតែយ៉ាង
នេះអ្នកណាហ៊ាន ជិះតាក់ស៊ីម៉ែត្រទៀត ព្រោះតាកុងស្រវឹងទាំងព្រឹក ទៅហើយនោះ សូមអស់លោក
ថៅកែតាក់ស៊ីម៉ែត្រមើលផង ជាពិសេសលោកនគរបាលចរាចរ កុំទុកដល់បុកគេបុកឯង រហូតដល់
ទៅបុក ទាំងរបាំងចែកទ្រូងផ្លូវ នៅស្ងៀម ទើបនាំគ្នាទៅមើល ពិតជាដូចពាក្យចាស់លោកថាក្របីបាត់
ទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន ។ ហេតុការណ៍ រថយន្ដតាក់ស៊ីប choic បុករនាំងដែកនេះ
កើតឡើងកាលពីវេលាម៉ោង០៥និង ៣៥នាទី ព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខផ្សារតនា
ផ្លាហ្សា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដតាក់ស៊ីក្រុមហ៊ុន choic បើកក្នុងទិស
ដៅ ពីកើត ទៅលិច ហើយបានប្រជែងជាមួយ រថយន្ដធំដែលនៅពីមុខ រួចក៏បុករនាំង ផ្លូវបាក់ អស់
០៥ផ្ទាំង រួចទៅគៀប ជាមួយរនាំងដែក ទ្រេតអស់០៥ផ្ទាំងទៀត ។ ចំណែកអ្នកបើកបរ ដែលមិនបាន
ប្រាប់អំពីអត្ដសញ្ញាណខ្លួន ចុះពីរថយន្ដ មកនៅធំក្លិនស្រា នៅឡើយ។

ក្រោយធ្វើការវាស់វែងរថយន្ដបង្ករត្រូវនគបាលចរាចរ ស្ទួចយកទៅទុក នៅសាលារាជធានី ភ្នំពេញ
ដើម្បីចាត់ការ ពិន័យទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ