អគ្គនាយកនៃរោងភាពយន្ដ លេជេន លោក ស៊ុង តេ បានថ្លែងថា រោងភាពយន្ដបានបញ្ចាំង
ខ្សែភាពយន្ដខ្សែចំនួនត្រឹមតែ ៦រឿងប៉ុណ្ណោះ ក្នុងចំណោម ខ្សែភាពយន្ដទាំង ១០៤រឿងដែល
ត្រូវបានបញ្ចាំង ចាប់ពីរោងភាពយន្ដនេះ ដំណើរការ។
លោក ស៊ុង តេ អគ្គនាយកនៃរោងភាពយន្ដ លេជេន
កាលពីព្រឹកមិញនេះ នៅក្នុងផ្សារទំនើបស៊ីធីម៉ល រោងភាពយន្ដ លេជេន ត្រូវបានគេប្រកាស
បើកសម្ពោធឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលត្រូវបានហៅថា Legend 2.0 ។ លោក
ស៊ុង តេ អគ្គនាយកនៃរោងភាពយន្ដ លេជេន មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសមួយជាមួយ
ក្រុមអ្នកសារព័ត៌មាន ថា ប្រព័ន្ធថ្មីនេះ រួមមាន ប្រព័ន្ធភ្លើង សម្លេង និងប្រព័ន្ធ 3D ដែលទាំង
នេះនឹងអនុញ្ញ ឱ្យទស្សនិកជន ទទួលបានបទពិសោធថ្មី និងអស្ចារ្យជាងមុន។
ជាមួយគ្នានេះដែរ នៅពេលត្រូវបានសួរពីការបញ្ចាំងខ្សែភាពយន្ដខ្មែរ អគ្គនាយក រោងភាព
យន្ដ លេជេន ថ្លែងថា មកដល់ពេលនេះ រោងភាពយន្ដបានបញ្ចាំងខ្សែភាពយន្ដសរុប ១០៤
រឿង ដែលក្នុងនោះខ្សែភាពយន្ដខ្មែរ មានត្រឹមតែ ៦រឿងប៉ុណ្ណោះ។ លោកបន្ដថា វិស័យខ្សែ
ភាពយន្ដខ្មែរ បច្ចុប្បន្នកំពុងមានការរីកចម្រើន ប៉ុន្ដែក៏នៅមានការខ្វះខាតច្រើនផងដែរ ទោះ
យ៉ាងណាក៏ដោយ លោក ថ្លែងថា លោកនឹងខិតខំគាំទ្រដល់ខ្សែភាពយន្ដខ្មែរបន្ដទៀត ព្រោះ
ថា រោងកុនគឺជាកន្លែងមួយមិនត្រឹមតែជាទីកម្សាន្ដនោះទេ វាគឺជាកន្លែងផ្សព្វផ្សាយនូវវប្បធម៌
ផងដែរ។
ទស្សនិកជនជាច្រើន កំពុងរង់ចាំទិញសំបុត្រ ចូលទស្សនាភាពយន្ដ
សូមរំលឹកថា រោងភាពយន្ដ លេជេន ត្រូវបានចាប់ដំណើរការតាំងពីថ្ងៃទី ៧ កក្កដា ឆ្នាំ ២០១១
មកដល់ពេលនេះ រោងភាពយន្ដ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ គិតជាមធ្យម
ក្នុងមួយឆ្នាំ លេជេន លក់សំបុតកុន បាន ២ម៉ឺនសំបុត្រ ហើយវាមានការកើនឡើង ប្រហែល
១៥% ក្នុងមួយឆ្នាំ។
រោងភាពយន្ដ លេជេន កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន
ទោះយ៉ាងណាក៏ដោយ ខ្សែភាពយន្ដខ្មែរ នៅមិនទាន់មានការពេញនិយមច្រើននៅឡើយ ពី
សំណាក់ប្រជាជនខ្មែរ។ ប្រការនេះ បណ្ដាលមកពីកត្តាជាច្រើន ក្នុងនោះមានកត្តាសំខាន់ មួយ
ដូចជា ការវាយលុករបស់ខ្សែភាពយន្ដបរទេស និងកង្វះខាតនៃគុណភាពខ្សែភាពយន្ដខ្មែរជា
ដើម៕
ដោយ ៖ សីហា
ស្ថានភាពសីតុណ្ហភាព នៅតាមបណ្តារាជធានី-ខេត្ត នាព្រឹកនេះ
ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភ
អង្គការត្រួតពិនិត្យបទបញ្ញត្ដិស្ដីពីកិច្ចការពារទន្ន័យរបស់ប្រទេសបារាំងហៅកាត់ថា
ស្ថានភាពសីតុណ្ហភាព នៅតាមបណ្តារាជធានី-ខេត្ត នាព្រឹកនេះ
មន្រ្ដីការទូតកំពូលនៃក្រសួងការបរទេសអាមេរិក ដែលបម្រើការជាចម្បងលើគោលនយោបាយអឺរ៉ុប
ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” នឹងមានចាក់បញ្ចាំងនាថ្ងៃបុណ្យចូលឆ្នាំចិន
លោកអ្នកធ្លាប់តែទិញសេវាអ៊ីនធឺណិតប្រើខ្សែកាបស្ពាន់ ដែលមានតម្លៃថោក ប៉ុន្ដែល្បឿនវិញរអាក់រអួល នៅពេលដែលលោកអ្នក ត្រូវការ
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
ក្មេងស្រីតូច ត្រូវបានគេឃើញព្យួរកជាប់នឹងប្រឡោះដែក ខណៈដែល
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ