សៀមរាប: នៅរាត្រីឆ្លងឆ្នាំ ក្រោមពន្លឺភ្លើងចម្រុះ ពណ៌ ដ៏សែនស្រស់ឆើតឆាយ កណ្តាលទីក្រុង
សៀមរាបអង្គរ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតជាង ៧ម៉ឺននាក់ មកដើរកម្សាន្ត
នៅតំបន់ទីក្រុងទេសចរណ៍ ដ៏ល្បាញល្បីមួយនេះ។
ចាប់ពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ រហូតដល់វេលាម៉ោងជាង ៣ និង០០នាទីរំលងអាធ្រាត្រ
ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ២០១៣នេះ មានភ្ញៀវជាតិ ភ្ញៀវទេសចរអន្ដរជាតិ បានដើរទស្សនា
និងចូលរួមពិធីឆ្លងឆ្នាំសាកល ដ៏ សប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពខ្ពស់បំផុត នៅ
ក្រុងសៀមរាប។
ដោយឡែកគ្រប់ទីកន្លែងនៅម្ដុំផ្លូវ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី មានអ្នកចូលរួម និង
ដើរកម្សាន្ដ ប្រមាណជាង ៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណជា ២ម៉ឺននាក់។
ចំពោះភ្ញៀវជាតិ ដែល បានចូលរួមក្នុងពិធីនោះ គឺមកពីបណ្ដាខេត្ត/រាជធានី ក្រុង/ស្រុក មានទាំងក្មេង
ទាំងមនុស្សចាស់ ពិសេសក្រុមយុវ ជន យុវតី។
ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីកន្លែងជាច្រើនផ្សេងៗពីគ្នា ក្នុងក្រុងសៀមរាប ពិសេសនៅតាមដង
tផ្លូវ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី អង្គរ-ឃ្យុងយូ និងទីតាំងសំខាន់ៗជាច្រើនទៀតដូច
ជានៅតាមសណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន ភូមិវប្បធម៌ ភ្នាក់ងារ/មជ្ឈមណ្ឌលទេសចរណ៍
ក្រុមហ៊ុន រហូតដល់តាមមន្ទីរ អង្គភាព ស្ថា ប័ន និងជាលក្ខណ:គ្រួសារ មិត្តភក្ដិផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ទោះបីពិធី
ឆ្លងឆ្នាំ សា កលពុំមែនជាទំនាមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរយើងក៏ដោយ តែពិធីនេះបានផ្ដល់ឱកាស
ជូនពលរដ្ឋខ្មែរ ភ្ញៀវជាតិ និងអន្ដរជាតិ បានចូលរួមសប្បាយរីករាយ ក្នុងការលំហែកម្សាន្តជួបជុំគ្រួសារ
មិត្តភក្តិ រាំ ច្រៀង ទស្សនា សិល្ប: របាំ ការប្រគំតន្រ្តី ជប់លៀងជាដើម។ ពិធីបែបនេះ គឺជាការចូលរួម
លើកកម្ពស់គោលនយោបាល និងផែន ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងការចូលរួមចំណែកកាត់
បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវនិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ដ៏មានសក្ដានុពលរបស់
កម្ពុជា។
លោកបន្តថា ម្យ៉ាងដោយប្រទេសជាតិយើង មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង
ហើយចេះ តែមានសុខដុមរមនានឹងគ្នា ទើបនាំឲ្យពួកគាត់មានឱកាសចូលរួមពិធីឆ្លងឆ្នាំសាកល ដែល
មានចំនួន ដ៏ច្រើនកុះ ករយ៉ាងនេះ គឺរហូតដល់ជាង ៧ម៉ឺននាក់ គ្រាន់តែនៅម្ដុំ ផាប់ស្រ្ទីត (Pub Street)
ផ្សារចាស់ ផ្សាររាត្រី មានអ្នក ចូលរួម និងដើរកម្សាន្ដជាង ៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរ
ជាតិប្រមាណជា ២ម៉ឺននាក់ ចាប់ពីព្រលប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ រហូតដល់វេលាម៉ោងជាង៣:០០
រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១ ៣។
ភ្ញៀវទេសចរជនជាតិចិនម្នាក់ មកពីក្រុងសៀងហៃ បានឲ្យដឹងថា នាងមានសេចក្តីសប្បាយរីករាយខ្លាំង
ណាស់ ដែលបានសម្រេចការប៉ងប្រាថ្នារបស់គាត់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលជាតំបន់
វប្បធម៌ប្រវត្តិ សាស្រ្ត ដែលមានប្រាង្គប្រាសាទបុរាណជាច្រើន ហើយយប់នេះ គាត់បានឆ្លងឆ្នាំជាមួយ
ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវ ទេចរអន្តរជាតិដទៃទៀត នៅលើទឹកដីដ៏អស្ចារ្យនេះ។ នាងបានប្រាប់ទៀតថា
ភាពល្បីល្បាញ នៃតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្តអង្គរ ដែលបង្កើតបានជាមនោសញ្ចេតនា និង
បំណងប្រាថ្នាក្នុងជីវិត សម្រាប់មកទីនេះ ម្ដង ហើយម្ដងទៀត ជាមួយមិត្តភ័ក្តិ បងប្អូន ហើយគាត់យល់
ថា កម្ពុជាពិតជាមានសុខសន្តិភាព និងមានការអភិវឌ្ឍ។
ចំណែកឯភ្ញៀវទេសចរជនជាតិអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា ពីរនាក់ទៀត ក៏បានបង្ហាញពី សេចក្ដីរីក
រាយ និង យល់ថា កម្ពុជាមានប្រាសាទបុរាណដ៏ល្បី ជាបេតិកភណ្ឌពិភពលោក ទីក្រុងសៀមរាបមាន
សម្រស់ល្អស្អាត។ ហើយពួកគាត់មកនេះ ជាមួយមិត្តភ័ក្តិ បងប្អូន នឹងនាំដំណឹងល្អនេះទៅប្រាប់មិត្ត
ភ័ក្ដិសាច់ញាតិ ឲ្យពួកគាត់មក ទស្សនា និងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនេះផងដែរ។
សូមបញ្ជាក់ថា ដោយមានមនុស្សធ្វើដំណើរដ៏ច្រើនកកកុញ ទាំងថ្មើរជើង រថយន្ដ ម៉ូតូ កង និងដោយ
មធ្យោបាយ ផ្សេងៗជាច្រើនទៀតនោះ បណ្ដាលឲ្យស្ទះចរាចរណ៍ ជាច្រើនកន្លែង នៅតាមដងផ្លូវតូច
ធំនានា។
ចំពោះ លោកឧត្ដមសេនីយទោ ស៊ត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោក ង៉ូវ សេង
កាក់ ប្រធាន មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបន្ដចូលរួមពិនិត្យ គ្រប់គ្រង ចាត់ចែងពិធីរហូត
ដល់ម៉ោងជាង ២ និង០០នាទី រំលងអាធ្រាត្រ។ ចំណែកសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់
អាវុធក្រុមសន្ដិសុខ ជាច្រើនរយនាក់ទៀត បានចូលរួមគ្រប់គ្រងចាត់ចែង និងជួយសម្រួលសន្ដិសុខ
សណ្ដាប់ធ្នាប់ ចរាចរណ៍ រហូតជិតភ្លឺ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ខ្ពស់។
ទោះបីយ៉ាងណារហូតដល់ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មិនមានព័ត៌មានស្ដីពីរឿងរ៉ាវ ឬបញ្ហាដែល
បណ្ដាល ឲ្យអសន្ដិសុខ អសណ្ដាប់ធ្នាប់ និងចោរកម្ម ឬ គ្រោះថ្នាក់អ្វីឡើយ។
សូមរំលឹកថា តាមរបាយការណ៍ ១១ខែ និងតាមការប៉ាន់ប្រមាណ សម្រាប់ខែធ្នូ ឆ្នាំ២០១២ មន្ទីរទេស
ចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាឆ្នាំ២០១២ ភ្ញៀវទេសចរ អន្តរជាតិប្រមាណ ២លាន ៣សែននាក់
បានមកទស្សនា ក្រុងសៀមរាប នៅឆ្នាំ២០១២។ ជាក់ស្តែងក្នុងរយ:ពេល ១១ខែ ឆ្នាំ ២០១២ ភ្ញៀវ
ទេសចរសរុបបានមកទស្សនា ខេត្តសៀមរាប មានចំនួន ៣.៦៣២.១៨៤នាក់ គឺកើន ២១,៨៧% ក្នុង
នោះភ្ញៀវអន្តរជាតិ មានចំនួន ១.៨៣៦. ៨៩៤នាក់ កើន ២៧,៧២% បើធៀបទៅនឹងរយ:ពេលដូចគ្នា
ឆ្នាំ២០១១។ ក្នុងនោះភ្ញៀវអន្តរជាតិ ជាប់លំដាប់ លេខ១ គឺជនជាតិកូរ៉េ មានចំនួន ៣០១.៩៩០នាក់
កើន ១៦,៤៤% វៀតណាម លំដាប់លេខ២ មានចំនួន ២០២.១៦៤នាក់ កើន ១១,០០% ចិនលំដាប់
លេខ៣ មានចំនួន ១៦៣.៣០២នាក់ កើន ៨,៨៩% ជប៉ុនលំដាប់ លេខ៤ មានចំនួន ១១៩.៥២១នាក់
កើន ៦,៥០% បន្ទាប់មក ថៃ ឡាវ រុស្សី អាមេរិច អង់គ្លេស បារាំង និងភ្ញៀវ អន្ដរជាតិដែលមកពីបណ្តា
ប្រទេសផ្សេងៗ ជាច្រើនទៀត។
លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ចាក់ថា នៅតាមផ្ទះសំណាក់ សណ្ឋាគារ មានការកក់បន្ទប់ទុក
ជាមុនពេញៗ ហើយនៅតាមភោជណីយដ្ឋាន និងហាងអាហារភាគច្រើន ក៏មានភ្ញៀវពេញៗដែរ។
ជារួមចំពោះតម្លៃ នៃសេវាកម្ម ទេសចរណ៍ភាគច្រើន មិនមានការឡើងថ្លៃនោះទេ ដូចជា តម្លៃបន្ទប់
សណ្ឋាគារ ផ្ទះសំណាក់ តម្លៃអាហារ និង សេវាកម្មដទៃទៀត លើកលែងតែសេវាកម្មមួយចំនួនតូច
ប៉ុណ្ណោះ ដែលមានការឡើងថ្លៃ។ តែក៏មានភ្ញៀវខ្លះពិបាក ក្នុងការរកជួលបន្ទប់ស្នាក់នៅ រហូតមានភ្ញៀវ
ខ្លះនាំប្រពន្ធ កូន សាច់ញ្ញាតិ មិត្តភក្ដិ ស្នាក់នៅលើរថយន្ត ផ្ទះមិត្តភក្ដិ សាច់ញ្ញាតិ ឬតាមទីសាធារណ:
ជាដើម៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល