ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត តាក់ស៊ីម៉ែត្រពណ៌ស និងម៉ូតូវីវ៉ា បណ្តាលឲ្យ របួស
ធ្ងន់ម្នាក់ ស្រាល២នាក់ ដោយសារតែ បើកបរមិនគោរព ភ្លើងសញ្ញាចរាចរណ៍ កាលពីវេលា
ម៉ោង១០និង៤០នាទីយប់ថ្ងៃទី១២ កុម្ភៈ ចំណុចស្តុប រោងកុនលុច្ស តាមមហាវិថី ព្រះនរោត្តម
កែង១៥៤ សង្កាត់ ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាន ពីអ្នកបើករថយន្ត តាក់ស៊ីម៉ែត្រពណ៌ស បានឲ្យដឹងថា រថយន្តរបស់គេ បើកតាម
មហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែកម៉ូតូវីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខ ជិះគ្នា៣នាក់ ពីត្បូង
ទៅជើង ខណៈមកដល់ចំណុចស្តុប រថយន្តបត់ឆ្វេង ម៉ូតូជិះរំលោភភ្លើងស្តុប ទៅបុកលើកង់មុខខាង
ស្តាំ រថយន្តបណ្តាលឲ្យ ដួលរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ រថយន្តដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែក
ម៉ូតូនិងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍
ផ្លូវគោក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល