CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជនសង្ស័យ ដែលវាយសម្លាប់ មនុស្ស នៅមុខហាងកាហ្វេ ម្ដុំត្រឡោកបែក

ភ្នំពេញ ៖ ក្រោយពីការស្រាវជ្រាវតាម ជំនាញរបស់ខ្លួន ដោយយកចិត្ដ ទុកដាក់នោះ កម្លាំង
នគរបាល ខណ្ឌទួលគោក បានឈាន ទៅដល់ការឃាត់ ខ្លួនជន សង្ស័យ ម្នាក់ ក្រោយ ពីធ្វើ
សកម្មភាពជាមួយបក្ខពួករបស់ខ្លួន វាយ សម្លាប់យុវជនម្នាក់ នៅមុខហាងកាហ្វេម្ដុំ ត្រឡោក
បែក កាលពីវេលាម៉ោង៨និង១៥ នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ គ្រាន់តែជនរងគ្រោះ
ទៅហៅបងប្រុសរបស់ ខ្លួនកំពុងផឹកកាហ្វេ នៅក្នុងហាងខាងលើ នោះ ។

យោងតាមមន្ដ្រីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូប នេះ បាន
ធ្វើឡើងកាលពីវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះ
គ្មានលេខ ផ្លូវលេខ៥៩៨ ក្រុមទី៣៥ ភូមិទី៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោយពីជន
សង្ស័យរូបនេះ និងបក្ខពួកបានធ្វើ សកម្មភាព វាយសម្លាប់ យុវជនម្នាក់ កាលពីយប់ថ្ងៃទី៧ ខែ
មេសា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលក់កាហ្វេ លេខ៨ ផ្លូវលេខ៥៩៨ ក្រុមទី៣៥ ភូមិទី៤ សង្កាត់
បឹងកក់ទី២ ខណ្ឌទួលគោក ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជន សង្ស័យ
ខាងលើនេះ ឈ្មោះអេង សិឡា ហៅ ខ្លា អាយុ២២ឆ្នាំ មុខរបរជាអ្នក លក់កាហ្វេ ស្នាក់នៅផ្ទះកើត
ហេតុខាងលើ ។

សូមបញ្ជាក់ថា អំពើឃាតកម្មមួយបង្ក ឡើងដោយជនដៃដល់៣នាក់ បណ្ដាលឱ្យ បុរសជាកម្មករ
ម្នាក់ស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ចំណែកជនដៃដល់បានរត់ គេចខ្លួន បន្សល់ទុកម៉ូតូមួយ
គ្រឿង ត្រូវសមត្ថ កិច្ច ដកហូតហើយសពត្រូវបានសាច់ញាតិ ដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា។

ហេតុការណ៍វាយសម្លាប់គ្នានេះ ត្រូវ បានគេរាយការណ៍មកថា ក្រុមជនដៃដល់ បានចោទប្រកាន់ថា
ជនរងគ្រោះមកបង្កហេតុ ក្នុងហាងកាហ្វេដែលជាកន្លែងខ្លួនកាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទី យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣
នៅចំណុចហាងកាហ្វេ ផ្ទះលេខ៨ ផ្លូវ៥៩៨ ម្ដុំត្រឡោបែក ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក
រាជ ធានីភ្នំពេញ។ ជនរងគ្រោះដែលត្រូវព្រួតគ្នា វាយសម្លាប់ មានឈ្មោះលីវ ពីប៉ូ អាយុ២២ ឆ្នាំ មាន
មុខរបរជាកម្មករ លើកភេសជ្ជៈឱ្យក្រុមហ៊ុនបាហ្កាស បច្ចុប្បន្នស្នាក់នៅផ្ទះ ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌ
មានជ័យ រាជធានី ភ្នំពេញ ។

តាមនគរបាលប៉ុស្ដិ៍រដ្ឋបាល សង្កាត់បឹង កក់២ បានបញ្ជាក់ថា មុនកើតហេតុ បង ស្រីជនរងគ្រោះ និង
ជនរងគ្រោះបានមក ហៅបងប្រុសម្នាក់ទៀត ឈ្មោះ លីវ ពិសី  ដែលកំពុងផឹកកាហ្វេ នៅក្នុងហាង
កើតហេតុ ឱ្យទៅផ្ទះ ព្រោះប្រពន្ធនិងកូនឈឺ ។ នៅពេល នោះក្រុមជើងកាង ដែលជាជនដៃដល់បាន
ខឹងថា ជនរងគ្រោះ មកអុកឡុកក្នុងហាង កាហ្វេរបស់ខ្លួន ទើបនាំគ្នាព្រួតវាយជនរង គ្រោះស្លាប់នៅ
មុខហាងកាហ្វេតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ ប៉ុន្ដែក្រុមជនសង្ស័យ បានរត់គេខ្លួនអស់ បន្សល់ទុកម៉ូតូ
ម៉ាកអាយខុន ពណ៌ស្លា ទុំលាយស។ ដោយឡែកម្ចាស់ហាងកាហ្វេ និងសាក្សីកន្លែងកើតហេតុ មួយ
ចំនួនត្រូវ បានសមត្ថកិច្ច នាំមកសាកសួរភ្លាម ដើម្បី កំណត់អត្ដសញ្ញាណ ក្រុមជនសង្ស័យក្នុងអំពើ
ឃាតកម្ម វាយសម្លាប់នេះ ហើយរហូតឈាន ដល់ចាប់ខ្លួនជនសង្ស័យអេង សិឡា ហៅខ្លា កាលពី
រសៀលថ្ងៃទី៩ ខែមេសា រីឯបក្ខពួក ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួននៅ ឡើយ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌទួល
គោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ