បាត់ដំបងៈ កម្លាំងអាវុធហត្ថ ស្រុកមោងឬស្សី បានឃាត់ខ្លួនឪពុកតិរច្ឆាន ដែលបានរំលោភ
កូនស្រីបង្កើតខ្លួនឯង តាមពាក្យបណ្តឹងជនរងគ្រោះ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ
២០១៣នៅចំណុចក្រុមទី៤ ភូមិអូរគ្រាត ឃុំ គាស្រុកមោងឬស្សី ដោយប្រព្រឹត្តបានសម្រេច
ជាង១០លើកមកហើយ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បី
ចាត់ការបន្តតាមច្បាប់។
លោក ប៉ោ សុងឃាង មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកមោងឬស្សីបានឲ្យដឹងថា ជនសង្ស័យ
ដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ ប៊ុន ណយ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរ ដើររកឃ្មុំ
តាមព្រៃ និងធ្វើស្រែ មានទីលំនៅ ក្រុមទី៤ភូមិអូរគ្រាតឃុំគាស្រុកមោងឬស្សី មានប្រពន្ធ ឈ្មោះ
គឿង ឈឿន អាយុ៤០ឆ្នាំ មានកូនស្រី ៧នាក់។ ចំណែកកូនស្រីរងគ្រោះជាកូនទី២ មានអាយុ
១៨ឆ្នាំ មុខរបរស៊ីឈ្នួលរត់តុនៅតូបលក់បាយម្ហូប ក្នុងស្រុកមោង មានទីលំនៅកន្លែងកើតហេតុ
ខាងលើ។
តាមបណ្តឹងជនរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចថា ឪពុកនាងតែងតែបានចាប់រំលោភនាង
តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ជារឿយៗ បានសម្រេចជាង១០លើកមកហើយ។ ទោះជានាង
បានគេចខ្លួនមកស៊ីឈ្នួលរត់តុឲ្យ គេនៅភោជនីយ៍ដ្ឋាន១កន្លែង នៅក្នុងស្រុកមោងហើយ ក៏ដោយ គឺឪពុកនាងបានព្យាយាមមកសុំថៅកែនាងឲ្យឈប់ទៅផ្ទះម្តងម្កាល ដោយកុហកថា មានធុរៈអញ្ចឹង
ទៅពេលមកផ្ទះម្តងៗ ឪពុកនាងបានចាប់រំលោភជាហូរហែរ នៅតាមវាលស្រែ មាត់អូរ ក្នុងព្រៃ ឬ
នៅផ្ទះជាដើម។
រាល់សកម្មភាពរបស់ឪពុកនាងនៅទីកន្លែង ណាក៏ដោយ គឺគាត់តែងតែគម្រាមថាមិនឲ្យប្រាប់ម្តាយ
ឬអ្នកដ៏ទៃឡើយ បើហ៊ានប្រាប់គាត់នឹងសម្លាប់ចោលជាមិនខាន។ លុះដល់នាងទ្រាំលែងបានក៏បាន
ទៅដាក់ពាក្យប្តឹងនៅអាវុធហត្ថស្រុក កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ដើម្បីសមត្ថកិច្ច
អន្តរាគមន៍។ ដោយសារតែអ្នកភូមិមានពិធីការកូន ឪពុកនាងបានទៅសុំច្បាប់ថៅកែនាង នៅថ្ងៃទី
២៣ ខែមករា ដើម្បីឲ្យមកចូលរួមពិធីការនេះ។ លុះដល់វេលាម៉ោង១១ ថ្ងៃទី២៤ ខែមករា ខ្លួនកំពុង
នៅក្នុងផ្ទះ ស្ងាត់ៗ ឪពុកនាងបានធ្វើសកម្មភាពមកចាប់ច្របាច់ដោះ និងឱបថើបនាងបម្រុងរំលោភ
នាងទៀត តែចៃដន្យប្អូន ស្រីតូចនាងបានដើរស្រែកមកហៅបងខ្លួនថា មានគេផ្តាំឲ្យមកហៅឲ្យប្រ
ញាប់ទៅធ្វើការវិញ ភ្លាមៗនោះឪពុកនាងក៏អាក់ខានធ្វើសកម្មភាព ចុងក្រោយមិនបានសម្រេច តែ
នាងក៏បានរាយការណ៌ទៅសមត្ថកិច្ចភ្លាមៗ ផងដែរ ហើយម្តាយបានឃាត់នាងមិនឲ្យប្តឹងដែរ តែនាង
បានប្រាប់វិញថា នាងប្តឹងសមត្ថកិច្ចជាមុនស្រេចទៅហើយ ។
ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាន ហើយ ក៏បាននាំកម្លាំងមកឃាត់ខ្លួនឪពុកតិរច្ឆាននេះនាំយក
ទៅសាកសួរ រួចកាសាងសំណុំរឿងបញ្ជូនខ្លួនទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវអំពើថោកទាបចាប់រំលោភកូនស្រីបង្កើត
ខ្លួន ពិតប្រាកដមែន។
លោកអនុសេនីយ៌ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌខេត្តបាន
បញ្ជាក់ថា យោង តាមបទល្មើសជាក់ស្តែងចុងក្រោយ និងជនសង្ស័យរំលោភបានសម្រេចជា
ច្រើនលើកមិនព្រមរៀងចាល នៅតែបន្តប្រព្រឹត្តដដែល និងផ្អែកលើពាក្យបណ្តឹងជនរងគ្រោះផង
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តម សេនីយ៌ត្រី ប៉ោ វណ្ណៈ បានបញ្ជាឲ្យការិយាល័យ
ជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការ ខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល