កំពង់ចាម ៖ កម្លាំង សមត្ថកិច្ចចម្រុះ រួម មាននគរបាល អាវុធហត្ថ និងកម្លាំងយោធា រហូតមក
ដល់វេលា ម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣នេះ នៅបន្ដ ឡោមព័ទ្ធទីស្នាក់
ការ ធនាគារ អេស៊ី លីដា សាខាស្រុកស្ទឹងត្រង់ ស្ថិតនៅក្នុងភូមិបែក អន្លូង ឃុំអារក្សត្នោត ស្រុក
ស្ទឹងត្រង់ ពោល នៅផ្សារបែក អន្លូងតែម្ដង ខណៈដែលជន សង្ស័យចំនួន២នាក់ និងបុគ្គលិកធនា
គារចំនួន ២នាក់ កំពុងស្ថិតក្នុង ធនាគារ នៅឡើយ បន្ទាប់ពីក្រុមចោរបានចាប់បុគ្គលិកទាំងពីរ
នាក់នេះ ធ្វើជាចំណាប់ខ្មាំង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៣ ជន
សង្ស័យ ចំនួន ពីរនាក់ ដែលមានអាវុធ ខ្លីចំនួន១ដើម បានចូល ទៅក្នុងធនាគារអេស៊ីលីដា ហើយ
ចាប់បុគ្គ លិកអេស៊ីលីដា ចំនួន៣នាក់ ធ្វើជា ចំណាប់ ខ្មាំង ដើម្បីប៉ងប្លន់និងសុំគ្រឿងញៀនជក់ ប៉ុន្ដែ
បុគ្គលិកម្នាក់ បានលោតចេញពីធនាគារ រួចខ្លួន ខណៈដែលបុគ្គលិកពីរនាក់ផ្សេង ទៀតបន្ដនៅជា
បន្ដជាមួយក្រុមចោរ ក្នុង ធនាគារ ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងលទ្ធ ផលយ៉ាងណានោះទេ ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើន
នាក់ កំពុងបន្ដឡោមព័ទ្ធនៅឡើយ ។
នៅក្នុងហេតុការណ៍នេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឆាយ គឹមសុន និងលោក វ៉ា សារិទ្ធ
មេបញ្ជាការអាវុធហត្ថខេត្ត ក៏មានវត្តនៅទីនោះ ដើម្បីបញ្ជាកម្លាំង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល