ព្រះសីហនុ៖ កម្លាំងនគរបាល ស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងចំណោម
ជនសង្ស័យ ចំនួន៣នាក់ មកកាន់អធិការដ្ឋាន នគរបាល ស្រុកដោយជាប់ សង្ស័យបទផ្តើម គំនិត
នឹងធ្វើអោយ ខូចខាតទ្រព្យ សម្បត្តិអ្នកដ៏ទៃ ដោយចេតនា (ដុតផ្ទះ) ។
សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ក្រោយកើតហេតុ ប្រមាណជាបី ម៉ោងប៉ុណ្ណោះ ក្រោយកើត
ហេតុ។ ហេតុការណ៍ ឃាត់ខ្លួននេះបាន កើតឡើង កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅ
ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅពេលដែល ជនសង្ស័យ កំពុងស្ថិត
នៅផ្ទះ របស់ខ្លួន ។
លោកអនុសេនីយ៍ឯក ណុប សំអុន អធិការរង នគរបាល ស្រុកបានអោយដឹងថា ជនសង្ស័យដែល
ត្រូវបានឃាត់ខ្លួន មានចំនួនពីរនាក់ ទី១-ឈ្មោះ ហ៊ត ចន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរដុតធ្យូង
មានទីលំនៅចំណុចឃាត់ខ្លួន ជាប់ចោទពីបទ ផ្តើមគំនិត, ទី២-ឈ្មោះ ជី លាំង ភេទប្រុស អាយុ ២៤
ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ជាប់ចោទ ជាជនដៃដល់ដុតផ្ទះ ។ ចំណែក ម្នាក់ទៀត ឈ្មោះ ជីប
ម៉ន ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាកូនចុង របស់ឈ្មោះ ហ៊ត ចន បានរត់គេចខ្លួន បាត់ស្រមោល
បន្ទាប់ពីដុតផ្ទះ របស់គេរួច ។
លោកអនុសេនីយឯកបាន បន្តទៀត ថា ជនសង្ស័យ ទាំងពីរនាក់ ខាងលើនេះ បានធ្វើសកម្មភាព
ដុតផ្ទះ១ខ្នង មានទំហំ ៦គុណ១០,៥០ ម៉ែត្រ តំបូល ប្រក់សង្កសី ជញ្ជាំងក្តារ ខាងក្នុងផ្ទះផ្ទុកស្បូវជិត
១០០០ កណ្តប ដែល មានម្ចាស់ផ្ទះឈ្មោះ អ៊ុក ស៊ីថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ឆេះម៉ត់
អស់គ្មានសល់ ។ ប្រភពព័ត៌មាន បានបន្តទៀតថា មុននឹងកើតមាន រឿងដុតផ្ទះនេះ កាលពីជិតមួយ
ខែមុន ម្ចាស់ ផ្ទះដែលគេដុតបាន មានជំលោះជាមួយឈ្មោះ ហ៊ត ចន ដែលជាជនសង្ស័យ(ពីបទ
ផ្តើមគំនិត) ។
លុះមកដល់ ថ្ងៃកើតហេតុ វេលាម៉ោង១២ថ្ងៃត្រង់ឈ្មោះ ហ៊ត ចន ព្រមទាំង ឈ្មោះ ជី លាំង និងកូន
ចុងឈ្មោះ ជីប ម៉ន នោះបាននាំគ្នាផឹក ស្រានៅផ្ទះ ហ៊ត ចន ក្រោយពីផឹកស្រា បានបន្តិចឈ្មោះ
ហ៊ត ចន ក៏ផ្តើមនិយាយ ទៅកាន់កូនចុងនឹងឈ្មោះ ជី លាំងពីការ អាក់អន់ ចិត្តជាមួយ អ្នកជិតខាង
នោះថា ថ្ងៃមុនអញកំពុងផឹក ស្រាប់តែកូនប្រសារ ស៊ីថា (គូរជំលោះ) ឈ្មោះចិត្ត មកគប់អញ តាម
ក្តៅបានតែទៅដុតផ្ទះ អោយឆេះអស់តើ។
ពេលនិយាយរួច ក៏នាំ គ្នាផឹកបន្តទៀត រហូតអស់ ស្រា ២ លីត្រ កូនចុងឈ្មោះ ជីប ម៉ន នឹងឈ្មោះ
ជី លាំង បានចេញពីកន្លែងផឹកដើរ សំដៅផ្ទះម្ចាស់រងគ្រោះ ដោយម្ចាស់ផ្ទះជនរងគ្រោះនោះមានផ្ទះ
២ ផ្ទះមួយលក់ដូរ ផ្ទះមួយទៀត សំរាប់ទុកស្បួវនៅក្បែរគ្នាដែរ ពេលដែលទៅដល់ជនសង្ស័យ ទាំង
ពីរបាននាំគ្នា ទៅទិញបង្អែមនឹងទឹក សុទ្ធរួចក៏ចេញមក។
ពេលចេញផុត បន្តិចឈ្មោះ ជីប ម៉ន បាននិយាយ បញ្ជាអោយឈ្មោះ ជី លាំង ថា ឯងទៅដុតផ្ទះ ស៊ី
ថា អោយឆេះ អស់ទៅនៅពេលនោះស្រាប់ តែឈ្មោះ ជី លាំង កាន់ដែកកេះទៅដុតផ្ទះនោះ ឆេះខ្ទេច
ហើយក៏ដើរបែកផ្លូវគ្នាទាំងស្រវឹង។ បន្ទាប់មក ក្រុមម្ចាស់ផ្ទះរងគ្រោះ បាននាំគ្នាដើររក ជន សង្ស័យ
ក៏ជួប ឈ្មោះ ជី លាំង ហើយ ចាប់ខ្លួនប្រគល់ អោយនគរបាល ប៉ុស្តិ៍ រដ្ឋបាលតែម្តង ។
រីឯឈ្មោះ ជីប ម៉ន បានរត់គេចខ្លួនរួច ដោយឡែកឈ្មោះ ហ៊ត ចន វិញពេលដែលផឹក ក៏នៅ ផ្ទះតែ
ពុំបានដឹងថា កូនចុងនឹងឈ្មោះ ជី លាំង នោះចេញទៅដុត ផ្ទះដែលខ្លួននិយាយលេងនោះទេ។ ទោះ
បីជាយ៉ាងណាក៏ដោយឈ្មោះ ហ៊ត ចន នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចគ្នា។
ជនសង្ស័យទាំង២ត្រូវបានកំលាំង នគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកព្រៃនប់ ចាប់ខ្លួនបញ្ជួន
មកកាន់ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការបញ្ជូន ទៅតុលាការ ដើម្បីវិនិច្ឆ័យ
ទោសទៅតាមច្បាប់ ៕