CamNews

ព័ត៌មានជាតិ 

ពន្ធដារឈប់​ លក់ឯកសារ លិខិតប្រកាស ពន្ធគ្រប់ប្រភេទ ចាប់ពីឆ្នាំ២០១៣ តទៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ពន្ធដារនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបញ្ឃប់ ការ
លក់ឯកសារលិខិត ប្រកាសពន្ធគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ តទៅដោយ
លិខិតប្រកាសពន្ធ ទាំងនោះអ្នកជាប់ ពន្ធអាចទាញយក បានតាមរយៈគេហទំព័ររបស់អគ្គនា
យកដ្ឋានពន្ធដា និងទៅយកដោយផ្ទាល់នៅ ទីស្នាក់ការអគ្គនាយកដ្ឋាន ពន្ធដា និង គ្រប់សាខា
ខេត្ត -ខណ្ឌ ទូទាំងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្តលេខាដោយលោក គង់
វិបុល ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមជ្ឈមណ្ឌល
ព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា លិខិតប្រកាសពន្ធ
គ្រប់ប្រភេទ នឹងត្រូវបានបង្ហោះដាក់លើគេហទំព័រ www.tax.gov.kh របស់អគ្គនាយកដ្ឋានពន្ធដារ
សម្រាប់ឲ្យអ្នកជាប់ពន្ធទាំងអស់ ទាញយក(Download) មកប្រើប្រាស់ ដើម្បីបំពេញកាតព្វកិច្ច
សារពើរពន្ធ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ករណីអ្នកជាប់ពន្ធពុំមានលទ្ធភាពចូលទៅកាន់គេហទំព័រ
www.tax.gov.kh អគ្គនាយកដ្ឋានពន្ធដារ នឹងផ្តល់ជូននូវលិខិតប្រកាសពន្ធដោយឥតគិតថ្លៃ នៅ
អគ្គនាយកដ្ឋានពន្ធដារ និងគ្រប់សារខាពន្ធដាខេត្ត-ខណ្ឌ ។

ប្រភពដដែលបានបញ្ជាក់ថា “ការកែសម្រួលការផ្តល់សេវាថ្មីបែបនេះ នឹងជួយសម្រួលដល់អ្នក
ជាប់ ពន្ធទាំងអស់ក្នុងការបំពេញការតព្វកិច្ចសារពើរពន្ធជាក់ជាមិនខាន”។

ជារើយៗគេសង្គេតឃើញថា អគ្គនាយកពន្ធដាrហាក់មានភាពខ្វះចន្លោះ ក្នុងការផ្តល់សេវា ដល់
ប្រជាពលរដ្ឋ ក្នុងការទៅបង់ពន្ធ ។ ជាក់ស្តែងកាលពីថ្មីៗកន្លងទៅមានប្រជាពលរដ្ឋដែលទៅបង់
ពន្ធអចលទ្រព្យបានរអ៊ូររទាំ ថាមន្ត្រីពន្ធដារធ្វើការយឺតយាវ ហើយខាងអគ្គនាយកដ្ឋានពន្ធដារបាន
ចេញលិខិតជូនដំណឹងថាខ្លួន ពិតជាមាន ការខ្វះខាត បំរើសេវាកម្មជូនប្រជាពលរដ្ឋមិនទាន់ពេល
វេលាមែន ថែមទាំងបានពន្យារពេល ការបង់ពន្ធអចលទ្រព្យជាច្រើនលើកទៀតផង៕





ផ្ដល់សិទ្ធិដោយដើមអំពិល