បន្ទាប់ពីកំពូលកីឡាបាល់ទាត់ Messi ទាក់ទងនិងបញ្ហាពន្ធ នៅអេស្ប៉ាញប្រមាណ ៤ លានអ៊ឺរ៉ូ
រួចមក ថ្ងៃនេះដល់វេន អតិតគ្រូបង្វឹក Real Madrid សញ្ជាតិ ប័រទុយហ្កាល់ម្តងហើយ គឺលោក
Jose Mourinho ។
ថ្មីៗនេះចាងហ្វាងកាសែតលោក Julian Redondo បានបង្ហើបថា អតិតគ្រូបង្វឹករបស់ក្រុម Real
Madrid លោក Jose Mourinho ធ្លាប់និយាយពីបញ្ហាពន្ធជាមួយគាត់ម្តងម្កាលដែរ ។ Mourinho
ត្រូវបានសង្ស័យដោយលោក Jorge Mendes ក្នុងការបោះទុនរកស៊ីទៅលើ De Facto ។
ដោយសារតែមានការសង្ស័យជាច្រើននេះហើយ ទើបធ្វើអោយខាងមន្ត្រីពន្ធដារ របស់ប្រទេស
អេស្ប៉ាញ ចាប់ផ្តើមដាក់វិធានការ សើបអង្កេតលើករណីនេះហើយ ។ គួរបញ្ចាក់ផងដែរថា មុន
នេះ Messi បានចំណាយលុយអស់ ១០ លានអ៊ឺរ៉ូ ដើម្បីអាចនៅក្រៅឃុំ មុនការកាត់ក្តីច្បាស់លាស់
ដូចនេះហើយ Mourinho ប្រហែលជាត្រូវជួបរឿង ឈឺក្បាលដូច Messi ដែរហើយ ។ ចំពោះចំនួន
ទឹកប្រាក់ដែល Mourinho ជាប់ទាក់ទងជាមួយនឹងការគេចពន្ធនោះ គេមិនទាន់ដឹងនៅឡើយទេ
យើងនឹងចាំតាមដានទាំងអស់គ្នា ថាតើរឿងនេះនឹងទៅជាយ៉ាងណា ៕