កាលពីម្សិលមិញនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារ
ពេលប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១២។
កាលកំណត់នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ត្រូបានកំណត់ក្នុងសេច
ក្ដីជូនដំណឹងលេខ ០០៦ សហវ.សជណ ចុះថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១២ ដោយកំណ់តអោយ
មានការប្រមូលពន្ធចាប់ពីថ្ងៃទី ១៥ កុម្ភៈដល់ថ្ងៃទី ១៥ កក្កដា ២០១២ តែដោយសារតែមានប្រជា
ពលរដ្ឋខ្មែរបានអញ្ជើញទៅបង់ពន្ធច្រើននោះ ក្រសួងបានពន្យារពេលនៃការប្រមូលពន្ធនេះដល់
ថ្ងៃទី ៣១ កក្កដា ២០១២ ហើយព្រមទាំងបន្ថែមម៉ោងធ្វើការលើការប្រមូលពន្ធដារ នៅសាខាពន្ធ
រាល់ថ្ងៃចុងសប្ដាហ៍ទៀតផង។
ដំណឺងនេះជូនសម្រាប់រាល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានទៅបង់ពន្ធលើយានយន្តសូមមេត្តា
អញ្ជើញទៅបង់អោយបានគ្រប់ៗគ្នា ព្រោះចាប់ពីថ្ងៃទី ១ សីហា ២០១២ តទៅអង្គភាពពន្ធដារនឹង
ធ្វើការត្រួតពិនិត្យ និងអនុវត្តផាកពិន័យ៕
ដោយ៖ ម៉ូកា