ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ឲ្យម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានយន្ត
គ្រប់ប្រភេទ ទៅបង់ពន្ធផ្លូវ ដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃ ទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ
២០១៣ ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធ លើមធ្យោ
បាយដឹកជញ្ចូន សម្រាប់ឆ្នាំ២០១៣ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថាការប្រមូលពន្ធនេះ ត្រូវបានអនុគ្រោះចំពោះរថយន្តសង្គ្រោះ រថយន្ត
ពន្លត់អគ្គិភ័យ មធ្យោបាយ ដឹកជញ្ជូន និងយានជំនិះជាកម្មសិទ្ធិ របស់កងយោធពលខេមរភូមិន្ទ កង
រាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារឲ្យកិច្ចការពារប្រទេស សនិ្តសុខ និងសណ្តាប់ ធ្នាប់
សង្គម។
ប្រភពដដែល បានបន្តទៀតថា មធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទរបស់ បេសកកម្មទូត
ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេស របស់រាជរដ្ឋាភិបាល
នានា ក៏ត្រូវបានអនុគ្រោះការយកពន្ធ លើមធ្យោបាយដឹកជញ្ជូនផងដែរ។
សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា «ការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់
ប្រភេទ សម្រាប់ឆ្នាំ២០១៣ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៣ កន្លងទៅ»។
ដើម្បីបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ម្ចាស់មធ្យោបាយដឹកជញ្ជូន និង
យានជំនិះគ្រប់ប្រភេទ ត្រូវបំពេញនូវលិខិតប្រកាសពីរសន្លឹក តាមគំរូ របស់អគ្គនាយកដ្ឋានពន្ធដារ
(លើកលែងតែម្ចាស់ទោចក្រយានយន្ត និងត្រីចក្រយានយន្ត បំពាក់ដោយម៉ាស៊ីនម៉ូតូ ) ព្រមទាំងត្រូវ
បង្ហាញ និងប្រគល់ជូន មន្ត្រីដែលមាន សមត្ថកិច្ច នូវបង្កាន់ដៃ បង់ពន្ធឆ្នាំ២០១២ សម្រាប់ភស្តុតាង
បញ្ជាក់ថា មធ្យោបាយដឹក ជញ្ជូននិងយានជំនិះនោះ បានបង់ពន្ធឆ្នាំ២០១២រួចហើយ ។
កាលពីចុងខែសីហា ឆ្នាំ២០១២ កន្លងទៅ នាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន
ចុះកិច្ចព្រមពៀង ជាមួយធនាគារអេស៊ីលីដា ដើម្បីឲ្យធនាគារ មួយនេះទទួលបាន សិទ្ធិលក់ប័ណ្ណពន្ធ
ផ្លូវលើម៉ូតូ និងរ៉ឺម៉កកង់បី សម្រាប់ឆ្នាំ២០១៣ តទៅ។ បានសេចក្តីថា នៅឆ្នាំ២០១៣នេះ ម្ចាស់ម៉ូតូ និង
រ៉ឺម៉កកង់ ៣ទាំងអស់ ត្រូវទៅទិញ ប័ណ្ណពន្ធផ្លូវ នៅធនាគារអេស៊ីលីដា។
អ្នកសម្របសម្រួលបណ្ដាញ ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងបាស៊ីហ្វិក លោក សន
ជ័យ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលថា ខាង អង្គការសង្គមស៊ីវិល របស់លោកនឹងនៅ
តែបន្ដតាមដានភាពមិន ប្រក្រតី នៃការប្រមូលពន្ធលើមធ្យោបាយដឹក ជញ្ជូនឆ្នាំ២០១៣នេះ ជា
ពិសេសឃ្លាំមើលការ ប្រមូលពន្ធលើយានយន្ដ ដែលធ្វើឡើងដោយ មន្ដ្រីពន្ធដារ។
គួរបញ្ជាក់ថា នៅរយៈពេលពីរឆ្នាំចុងក្រោយនេះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន មានភាព
ល្អប្រសើរ ពោលគឺចាប់តាំងពីមានការរកឃើញ ភាពមិនប្រក្រតី មួយចំនួន របស់មន្ត្រីពន្ធដារលើការ
យកតម្លៃសន្លឹកពន្ធលើស ដោយមន្ត្រីទាំងនោះ ត្រូវបានក្រសួងសេដ្ឋកិច្ច ដាក់ពិន័យផ្នែករដ្ឋបាល៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល