CamNews

ព័ត៌មានជាតិ 

លួចម៉ូតូគេ​បា​ន មួយថ្ងៃ ស្អែកឡើង ត្រូវ ជាប់ខ្នោះ

កំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍បល្ល័ង្ក ឃាត់ខ្លួនកាលពីវេលាម៉ោង ១៥ និង
៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចហាងខារ៉ាអូខេ១មករាសប្បាយៗ បន្ទាប់
ពីជនសង្ស័យខាងលើបានធ្វើសកម្ម ភាពលួចម៉ូតូជនរងគ្រោះនៅចំណុចមុខហាង គុយទាវ នៅ
កំពង់ថ្ម ។

លោកអនុសេនីយ៍ទោ នុត វណ្ណី នាយប៉ុស្ដិ៍ ឃុំបល្ល័ង្ក បានឱ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួន
បានមានឈ្មោះ គិត ចាន់ អាយុ ៣០ឆ្នាំ រស់នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុក បារាយណ៍ ខេត្ដកំពង់
ធំ ។ ចំណែកជនរង គ្រោះជាម្ចាស់ម៉ូតូមានឈ្មោះវណ្ណារិទ្ធ ភេទ ប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ
ត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល បានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅហូប
គុយទាវនៅកំពង់ថ្ម ហើយក៏ចត ម៉ូតូនៅខាងមុខហាង ។ លុះហូបគុយទាវ ហើយចេញក៏បាត់ម៉ូតូ
តែម្ដង ។

ប្រភពព័ត៌មានបានបន្ដថា ម៉ូតូដែលជន សង្ស័យលួចយកទៅនោះម៉ាក 1B-125 ពណ៌ ខ្មៅ ពាក់ស្លាក
លេខភ្នំពេញ 1B-0052។

លោកនុត វណ្ណី បានឱ្យដឹងថា ក្រោយពី មានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចកម្លាំងនគរបាលរបស់
លោកក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ដើម្បី
កសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ចាត់ការបន្ដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ