CamNews

ព័ត៌មានជាតិ 

ជម្លោះពេញរោងការ រងរបួស២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ ភ្ញៀវដែលចូលទៅ ហូបការ ចំនួន២នាក់ បានរងរបួស កាលពី
វេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ដោយសារតែមានជម្លោះ ដែល
កើតមានឡើងរវាង ភ្ញៀវ និងភ្ញៀវដែលចូលរួម ហូបការនោះ ស្ថិតនៅតាមផ្លូវលេខ៨០ ក្នុង
សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នាយនគរបាល ប៉ុស្តិ៍ស្រះចកបាន ឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ខាងលើនេះ ស្រាប់តែ
មានក្រុមភ្ញៀវដែលចូលរួម ហូបការនោះ បានឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការវាយ
ប្រតប់គ្នា បណ្តាលឲ្យរងរបួសចំនួន២នាក់ ហើយរត់មកប្តឹង សមត្កកិច្ចរបស់លោក ខណៈដែល
មុនពេលមានកម្មវិធីនេះ ខាងភាគីម្ចាស់ដើមការ មិនបានមក សុំឲ្យសមត្ថកិច្ចទៅជួយយាមកាម
នៅកន្លែងរោងការនោះឡើយ។

មន្រ្តីនគរបាល បានបន្តទៀតថា មូលហេតុនៃការវាយតប់គ្នានេះមិនមានអ្នកណាដឹងពិតប្រាកដ
ទេ គ្រាន់តែដឹងថា បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនហើយ ខណៈពេលភ្ញៀវខ្លះកំពុងតែឡើងរាំ ខ្លះ
កំពុងតែអង្គុយហូបចុកបន្តទៀត ស្រាប់តែមានបុរសវ័យចំណាស់ មួយក្រុមបានឈ្លោះប្រកែក
គ្នាកប់កែវចានហោះពេញរោងការ រហូតវាយគ្នាទៅវិញទៅមកធ្វើឲ្យផ្អើលចុងភៅប្រមូលតុកៅអី រីឯអ្នកភ្លេងកំពុងច្រៀងនាំគ្នាសារោងរៀបចំរបស់របរទុកដាក់រៀងៗខ្លួន ។

ក្រោយកើតហេតុ ជនរងគ្រោះចំនួន២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗតែម្តង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ