ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ
និងបុរសពីរនាក់ ទៀតត្រូវរង របួសធ្ងន់ធ្ងរ ខណៈពួកគេទាំងបីនាក់ ស្រវឹងស្រា ហើយជិះម៉ូតូ
មួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន ចេញពីហូបការ ហើយត្រឡប់មកផ្ទះវិញ ត្រូវជួបគ្រោះ
ថ្នាក់ចរាចរណ៍ ដោយបានរេចង្កូតបុកគ្រែ លក់សាច់គោ ដែលគេដាក់នៅលើចិញ្ចើមផ្លូវលេខ
៣៦៩ មុខផ្ទះលេខ៤៨១ ម្តុំផ្សារចាម ក្នុងសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ កាលពីវេលាម៉ោង
២១ និង ៣០ នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១២ ។
សាក្សីដែលបានឃើញ ហេតុការណ៍នេះបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេសង្កេតឃើញ
បុរសបីនាក់ ខាងលើនេះជិះម៉ូតូសេ ១២៥ មួយគ្រឿង ឌុបគ្នាក្នុង ល្បឿនយ៉ាងលឿន តាមបណ្តោយ
ផ្លូវលេខ៣៦៩ ពីជើងទៅត្បូង លុះពេលជិះមកដល់ចំណុច ផ្សារចាមជាកន្លែងផ្លូវកោង ដោយសារ
តែអ្នកពួកគេបើកលឿន កាច់ចង្កូតមិនទាន់ជ្រុលបុក គ្រែលក់សាច់គោ បណ្តាលឲ្យឈ្មោះ ប៉ាន់
ហឿន ដែលជាអ្នកបើកបរបានហោះ ផ្លោងបោកផ្ទុបទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋហើយ ខ្ទាតចេញ
មកក្រៅ បាក់ និង បែកក្បាលស្លាប់ យ៉ាង អាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នក
ជិះពីក្រោយពីរនាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យ និង
ម៉ូតូត្រូវរងការខូចខាតស្ទើរទាំងស្រុង ។
នគរបាលចរាចរខណ្ឌមានជ័យ បានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ
នេះ មានឈ្មោះ ប៉ាន់ ហឿន ភេទប្រុស អាយុ ៣១ ឆ្នាំ មានស្រុកកំណើត ភូមិស្វាយពារ ឃុំអង្គាញ់
ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបុរសពីរនាក់ដែលរងរបួសទី១ឈ្មោះ ម៉ុន សាវឿន ភេទប្រុសអាយុ
២៥ឆ្នាំ ស្នាក់នៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតមិនស្គាល់អត្ត
សញ្ញាណ ព្រោះរូបគេសន្លប់ ស្តុកស្តឹក និយាយមិនកើត ហើយពួកគេជិះម៉ូតូម៉ាកសេ ១២៥ ស៊េរី
២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-6525 ។
នគរបាលចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយ នឹងនគរបាលចរាចរក្រុង វាស់វែងយកម៉ូតូ
ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយតាមផ្លូវ
ច្បាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារតែអ្នករងគ្រោះទាំងបីនាក់ ស្រវឹងស្រា
ហើយបើកបរក្នុង ល្បឿនលឿន ហួសការកំណត់ និងគ្មានការប្រុងប្រយ័ត្ន គួបផ្សំអាជ្ញាធរមូលដ្ឋាន
អនុញ្ញាត ឲ្យប្រជាពលរដ្ឋដាក់ តាំងគ្រែលក់ដូរ លើចិញ្ចើមថ្នល់ផងនោះ ទើបបណ្តាលឲ្យពួកគេជិះ
ម៉ូតូរេចង្កូត បុកគ្រែនៅលើចិញ្ចើម ផ្លូវតែម្តងទៅ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល