CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសាកសព សិស្សស្រី វិទ្យាល័យ កោះកុងម្នាក់ អណ្ដែតទឹក សង្ស័យជាករណីឃាតកម្ម

កោះកុង ៖  សពក្មេងស្រីម្នាក់ ជាសិស្សវិទ្យាល័យកោះកុង ត្រូវបានគេប្រទះឃើញ អណ្ដែតទឹក ធ្វើឱ្យមានភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៥  ស្ថិតនៅព្រែកោះបោរ ឆ្នេររីរាយ ក្នុងសង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ប្រភពពីសមត្ថកិច្ចបានឱ្យ ងថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿង ចេង ភេទ ស្រីអាយុ ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ បេ នៃវិទ្យាល័យកោះកុង មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

ប្រភពដដែលបានបន្ដថា បើតាមសេចក្ដីរាយការណ៏របស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បាននិយាយថា  ក្មេង ស្រីរងបាត់ពីផ្ទះ២យប់ ៣ថ្ងៃហើយ តែទើបដឹងដំណឹងក្រោយពីសមត្ថកិច្ចរកឃើញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ តែក្មេងស្រី បានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានបន្ដថា សាកសពក្មេងស្រីរងគ្រោះ ត្រូវបានអ្នកនេសាទប្រទះ ឃើញអណ្ដែតហើយ បានរាយការណ៏ មកសមត្ថកិច្ច ចុះធ្វើកោសលវិច្ច័យ ទៅលើសាសពភ្លាម ។ ហើយការធ្វើកោសល្យ វិច័យទៅលើសាកសពក្រុមគ្រូពេទ្យបានបញ្ជាក់ថា  នៅលើដងខ្លួនសពក្មេងស្រី មានស្លាកស្នាមនៅលើដៃខាងស្ដាំ ហើយនៅក្បាលខាងឆ្វេង មានស្នាមផុងលលា ដូច្នេះសាកសពក្មេងស្រីខាងលើ សមត្ថកិច្ចជំនាញ បានសង្ស័យ ករណីឃាតកម្ម ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ជំនាញ កំពុងធ្ចើការស្រាវជ្រាវរក បន្ដ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Koh Kong