CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ចូលម៉ាស្សា ត្រូវស្រីៗ បន្លំយកលុយអស់ ២៦០ដុល្លារ ពេលទៅប្តឹងសមត្ថកិច្ច រងការស្តីបន្ទោសថែមទៀត

ភ្នំពេញ : វាជារឿងដដែលៗ ដែលមិនគួរកើតមាន ចំពោះបុរសៗទាំងឡាយ ដែលចូលកោសជប់ ម៉ាស្សា នៅតាមហាងមួយចំនួន ហើយមាន ការបាត់បង់លុយកាក់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ខណ: កំពុងម៉ាស្សាកោស ជប់ ហើយបុរសៗទាំងនោះ គួរទុកដាក់របស់របរដោយ ប្រយ័ត្នប្រយែង ទោះបីនាងៗម៉ាស្សា ឬថៅកែហាង ធានាអះអាង ចំពោះការបាត់បង់ទ្រព្យសម្បត្តិយ៉ាងក៏ដោយ ។

ជាក់ស្តែងបុរសម្នាក់ចូលទៅ ម៉ាស្សាកោសជប់មួយកន្លែង ហើយត្រូវនារីម៉ាស្សាបន្លំលួចយកលុយ អស់ ២៦០ ដុល្លារ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវ លេខ ៣៧១ យីហោម៉ាស្សា ១០០០០រៀល ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ ហើយពេល ជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ត្រូវនគរបាលប៉ុស្តិ៍បឹងទំពុន ស្តីបន្ទោស ថែម ទៀត ។

យោងតាមប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះខាងលើមាន ឈ្មោះ ស្រ៊ុញ គង់ អាយុ ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជន រងគ្រោះបានដើរឆ្លងកាត់ ទីតាំងខាងលើ ហើយចូលក្នុងកន្លែងម៉ាស្សា ឃើញមាននារីក្មេងៗ ស្លៀកខ្លីត្រឹម គល់ភ្លៅ បញ្ចេញសាច់សល្អស្អាតៗ ដូច្នេះរូបគេបានចូលទៅ កោលជប់ ហើយក្រុមនារីម៉ាស្សាបាន ស្វាគមន៍ យ៉ាងរ៉ាក់ទាក់ និងបានណែនាំឲ្យបុរសឈ្មោះ ស្រ៊ុញ គង់ ដោះខោអាវ ព្យួរជាប់ជញ្ជាំង ហើយឲ្យ ដេកផ្កាប់មុខ ដើម្បីជប់ខ្យល់ និងម៉ាស្សា ។  លុះបានប្រហែលជិត១ម៉ោង នាងៗក៏បានឲ្យបុរសរូបនេះ ក្រោក ព្រោះម៉ាស្សារួចរាល់ហើយ ។ ភ្លាមៗនោះជនរងគ្រោះបាន ទៅយកខោមកស្លៀក ស្រាប់តែឃើញ ខោដាក់ខុសប្រក្រតី មានការ សង្ស័យ ក៏ឆែកកាបូបមើលបាត់លុយអស់ចំនួន២៦០ដុល្លារ ។ ដូច្នេះបុរស ខាងលើកបាន ស្រែក ឆោឡោឲ្យនារីម៉ាស្សាយកលុយមកឲ្យវិញ ប៉ុន្តែនារីក្នុងហាងប្រកែកថា មិនបានយក ទេ ។ ដោយសារភាគីទាំង២ជជែកគ្នាខ្លាំងៗ ប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះ មកអន្តរាគមន៍។

ក្រោយមកសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ និងឃាត់នារីម៉ាស្សាចំនួន២នាក់ យកទៅកាន់ ទីស្នាក់ នគរបាលប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរជុំវិញហេតុការណ៍នេះ ។  ជនរងគ្រោះក៏ បានទៅតាម ក្រោយ នារីម៉ាស្សាដើម្បីដាក់ពាក្យបណ្តឹង តែត្រូវនគរបាលប៉ុស្តិ៍មួយរូប បាន និយាយពាក្យមិនសមរម្យ គំរាមស្តី បន្ទោសឲ្យបុរសខាងលើថា គ្មានការប្រុងប្រយ័ត្នខ្លួនឯង ។

ចំពោះករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា នឹងមានដំណោះស្រាយយ៉ាងណានៅ ឡើយទេ ព្រោះកំពុងបន្តការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ។ មជ្ឈដ្ឋានទូទៅ ស្នើដល់ស្ថាប័នពាក់ ព័ន្ធទាំងអស់ ចូល មានវិធានការផ្នែកច្បាប់ ចំពោះរបររកស៊ីបែបនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ