ខេត្តកំពតៈ ចោរខ្ទើយដៃឆើតម្នាក់ ត្រូវបានកម្លាំងសន្តិសុខ ផ្សារសាមគ្គី ទីរួមខេត្តកំពត ធ្វើការ
ចាប់ខ្លួន ប្រគល់ឲ្យនគរបាល ក្រុងកំពត ខណៈលួចដោះក្រវិលក្មេង រួចយកមកលក់ ក្នុងផ្សារ
ខាងលើ ហើយត្រូវ គ្រូពេទ្យ ដែលទទួលខុសត្រូវ ក្មេងរងគ្រោះនោះ តាមទាន់ជាន់កែង ជាប់
នៅកន្លែងលក់មាស ក្នុងផ្សារ តែម្តង ។
ហេតុការណ៍ចាប់បានចោរខ្ទើយនេះ នៅវេលាម៉ោង១០និង៤៥នាទី ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត
ប៉ែក ខាងផ្លូវលក់បន្លែ ស្ថិតក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
សន្តិសុខផ្សារម្នាក់បានឲ្យដឹងថា ចោរខ្ទើយមានឈ្មោះញឹម វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិន
ពិតប្រាកដ មានទីលំនៅ ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។
សន្តិសុខដដែលបន្តទៀតថា ពួកខ្លួនបានចាប់ចោរដៃឆើតនេះ បានខណៈមានការឆោឡោ ពីគ្រូ
ពេទ្យស្រែក ថាមានចោរលួចក្រវិលក្មេងស្រីយកមកលក់ នៅកន្លែងលក់មាសក្នុងផ្សារនេះហើយ
ទៅដេញចាប់ចោរ បាននៅប៉ែកខាងផ្សារលក់បន្លែ ក្រោយពេលចាប់បានភ្លាម នាំមកទីស្នាក់ការ
ផ្សារ ហើយក៏ហៅ នគរបាលក្រុង មកទទួលចោរនេះដើម្បី យកទៅចាត់ការតាមច្បាប់ ។
បើតាមគ្រូពេទ្យដែលទទួលខុសត្រូវ ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា កុមារីរងគ្រោះត្រូវបានគ្រូ
ពេទ្យអញ្ជើញឪពុកម្តាយ ឲ្យក្មេងស្រីរងគ្រោះ មកមន្ទីរពេទ្យ ដើម្បីប្រជុំហើយធ្វើការពិនិត្យសុខ
ភាព ធ្វើនៅ វេលាព្រឹកថ្ងៃទី១០ ឧសភា នៅឯមណ្ឌលសុខភាពនៃមន្ទីរពេទ្យ បង្អែកខេត្តកំពត ។
កុមារ៉ានិងកុមារី ទាំងអស់ សរុបប្រមាណ៤៣នាក់ មកពីកន្លែងផ្សេងៗពីគ្នា ក្នុងខេត្តកំពត ខណៈ
កំពុងពិនិត្យ សុខភាពនោះ កុមារីរងគ្រោះក៏ដើរចេញទៅក្រៅ សាលប្រជុំ សម្រាប់ឱកាសល្អដល់
ចោរ ក៏បបួល ក្មេងស្រីរងគ្រោះ ទៅ លុបមុខ ក្នុងបន្ទប់ទឹក នៅក្បែនោះដែរ ស្រាប់តែឆ្លៀតឱកាស
ដោះក្រវិល ១គូបានសម្រេចតែម្តងក្រោយពី ដោះបានភ្លាម ក៏ដើរសំដៅទៅផ្សារដើម្បីលក់ ប៉ុន្តែ
សំណាងមិនល្អក៏បែកការណ៍ដល់ក្រុមគ្រូពេទ្យ ហើយក៏ឈានទៅតាមចោរទាន់ កំពុងលក់មាស
ក្រវិលនៅក្នុងផ្សារ ក៏មានការស្រែកឆោឡោឡើង ឈានទៅឃាត់ខ្លួនបានយ៉ាងដូច្នេះតែម្តងទៅ។
កុមារីរងគ្រោះមានឈ្មោះ ជន់ គឹមលេង អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាំ ជន់ អាយុ៤៧ឆ្នាំ និង
ម្តាយឈ្មោះ សេង ស្រីឌៀប អាយុ២៥ឆ្នាំ ។ រស់នៅភូមិបឹងតារ៉ូង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ត
កំពត ។
ក្រវិលចំនួន៥ហ៊ុនមាស ។បច្ចុប្បន្នក្រវិលត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ កុមារីរងគ្រោះវិញ
ហើយ។ ដោយឡែកចោរដៃឆើតត្រូវបាននគរបាលក្រុងកំពុងកសាងសំណុំរឿង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល