CamNews

តារា 

កំពូលស្រីស្អាត ដើមទ្រូងធំ Liu Yan កាន់តែមាន ឈ្មោះល្បី កាន់តែមមាញឹក

កំពូលតារាសំដែងរបស់ចិន នាង Liu Yan កាន់តែមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ នាង
បាន និងកំពុងមានវត្តមាននៅគ្រប់កម្មវិធីទូរទស្សន៍ធំៗ សម្រាប់ជូនពរឆ្នាំថ្មីរបស់ចិន។

ក្នុងរយៈពេលពេញមួយខែមកនេះ Liu Yan មានសកម្មភាពមមាញឹកយ៉ាងខ្លាំង និងទទួលបាន
ជោគជ័យយ៉ាងច្រើនក្នុងអាជីពរបស់ខ្លួន។

Liu Yan គឺជាកំពូលតារាម្នាក់ ក្នុងចំណោមស្រីស្អាតដែលត្រូវបានក្រុមអ្នកសារព័ត៌មាន "ថែរក្សា"
ជាងគេបំផុត។ កេរឈ្មោះរបស់នាង  ក៏ត្រូវបានកែលំអពីមួយថ្ងៃទៅមួយថ្ងៃ។  នាងមិនត្រឹមតែជា
​តារាសំដែងនោះទេ ថែមទាំងជាអ្នកម៉ូដែលរូបថត ជាពិធីការិនីដ៏ល្បីឈ្មោះ  ព្រមទាំងជាអ្នករបាំ
​ដ៏សិចស៊ីផងដែរ។

ថ្វីបើមានការមមាញឹកយ៉ាងខ្លាំងនៅចិនដីគោក ប៉ុន្ដែស្រីស្អាតរូបនេះ នៅតែព្យាយាម រៀបចំពេល
វេលា ដើម្បីអាចធ្វើដំណើរទៅកាន់ ហុងកុង ចូលរួមថតខ្សែភាពយន្ដថ្មី នៅទីនោះ។









 

ដោយ ៖ សីហា
ប្រភព ៖ DT