CamNews

ព័ត៌មានជាតិ 

កំពុងពិភាក្សារឿង សែនព្រេន ទាស់សំដី គ្នា ភាគីប្រុស ចាក់ភាគី ស្រីនិងខ្វេះភ្នែក

ភ្នំពេញ ៖ ស្ដ្រីម្នាក់គ្រោង ចូលរោងការ ជាលក្ខណៈ សែនព្រេន នាពេលខាងមុខដ៏ខ្លី នោះ
ត្រូវបានអនាគត ប្ដីហេងស៊យ របស់ខ្លួន ចាក់និងវាយ ព្រមទាំងយក ដៃខ្វេះភ្នែករង របួស
យ៉ាងទំហំ ត្រូវបានសាច់ញាតិ និងក្រុម គ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតភ្លាមៗ
កាលពីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ខណៈ
ដែលស្ដ្រីរងគ្រោះ រួមជាមួយ ឪពុកម្ដាយបងប្អូន និងជនបង្ក ជាអនាគត ប្ដី ទី២នោះ កំពុង
ពិភាក្សាគ្នារឿងរៀបចំពិធី សែនព្រេន ស្រាប់តែមានជម្លោះពាក្យសំដី ជាមួយគ្នាកើតឡើង ។

យោងតាមប្រភព ព័ត៌មានពីអាជ្ញាធរ មូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ
២០១៣ នៅផ្ទះកើតហេតុខាង លើ មានពិធីជួប ជុំពិភាក្សា មួយ ចំពោះការ រកថ្ងៃដ៏ល្អ សម្រាប់
រៀបចំពិធីសែនព្រេន រវាងស្ដ្រីរងគ្រោះឈ្មោះសៅ ស៊ីណា អាយុ ៣៤ឆ្នាំ ជាស្ដ្រីមេម៉ាយ និង
ជនបង្ក ឈ្មោះ សឿង សុផាន អាយុ៣៤ឆ្នាំ មានមុខរបរជាភ្នាក់ងារសំអាត និងថែរក្សាអង្គភាព
សាខាអូរបែកក្អម មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៥  ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន
ជ័យ ហើយមានស្រុកកំណើត ភូមិថ្លុកមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប៉ុន្ដែពេល
កំពុងពិភាក្សាគ្នានោះ ក៏មានជម្លោះពាក្យសំដីកើតឡើង ។

អាជ្ញាធរមូលដ្ឋានបានបន្ដថា នៅពេលដែលជនបង្កបានប្រើពាក្យសំដី គំរោះគំរើយទៅលើអនា
គតឪពុកម្ដាយក្មេក ស្រាប់តែស្ដ្រីរងគ្រោះស្ដីឱ្យថា ប្ដីរបស់គេមុន មិនដែលមានពាក្យសំដីគំរោះ
គំរើយយ៉ាងដូច្នេះឡើយ ។ ដោយសារតែខឹងនិងការស្ដីឱ្យ ពីភាគីស្ដ្រីរងគ្រោះនោះ ជនបង្កបាន
ប្រែគំនិត ដោយប៉ងសម្លាប់ អនាគតប្រពន្ធរបស់ខ្លួន ។

បើតាមអាជ្ញាធរមូលដ្ឋាន ក្រោយពីដក ស្រង់សំដីសាច់ញាតិជនរងគ្រោះបានឱ្យដឹងទៀតថា ខណៈ
ដែលស្ដ្រីរងគ្រោះកំពុងធ្វើ សក់តែម្នាក់ឯង នៅក្នុងបន្ទប់ ជនបង្កពោះម៉ាយរូបនេះ បានចូលទៅ
ដាល់ជាច្រើនដៃ បណ្ដាលឱ្យស្ដ្រីរងគ្រោះសន្លប់ រួចហើយក៏បានអូសយកទៅដាក់លើពូក ហើយ
ទាញកាំបិតចុះស្រួចចាក់ចំបំពង់ក ចំនួន៣កាំបិត ដោយជាប់កាំបិតនៅនឹងកទៀតផង ។

អាជ្ញាធរបានឱ្យដឹងទៀតថា ក្រោយពី ប្រព្រឹត្ដសកម្មភាពដ៏សាហាវយង់ឃ្នងបែប នេះ ជនបង្កបាន
ចេញមកក្រៅ ប្រុងរត់គេច ខ្លួន ប៉ុន្ដែភ្លាមៗ ស្ដ្រីរងគ្រោះបានដឹងខ្លួនទាំងឈាមដាប ក៏លូនចេញពី
បន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

នៅពេលដែលឃើញជនរងគ្រោះវៀចេញ ពីបន្ទប់ទាំងឈាមពេញខ្លួនប្រាណនិងមានកាំបិតនៅ
ជាប់នឹងកផងនោះ ជនបង្កជាអនាគតប្ដីហេងស៊យ បានរត់ទៅទាញកៅអី វាយស្ដ្រីរងគ្រោះ
បណ្ដាលឱ្យបាក់កៅអី ហើយរត់ទៅខ្វេះភ្នែកថែមទៀត ប្រុងផ្ដាច់ជីវិតតែម្ដង ។

បន្ទាប់ពីមានអំពើឃាតកម្មដ៏សាហាវទៅលើសាច់ញាតិរបស់ខ្លួននោះ ក្រុមគ្រួសារទាំងមូលបានចាប់
ខ្លួនជនបង្កប៉ុន្ដែដោយសារតែវីវក់ភ័យ ហើយរវល់ ដឹកបញ្ជូនស្ដ្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ បណ្ដា
ឱ្យជនបង្ករូបនេះរត់គេចខ្លួនបាត់ទៅ ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ
កាល់ម៉ែត រីឯជនបង្កស្ថិតក្រោមការប្រមាញ់របស់សមត្ថកិច្ច បន្ទាប់ពីសាច់ញាតិជនរងគ្រោះបាន
ដាក់ពាក្យបណ្ដឹង ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ