កណ្តាល៖ មន្ត្រីជំនាញសាងសង់ស្ពាន អ្នកលឿងនិយាយថា ការកសាងស្ពានអ្នកលឿង ដែល
មានប្រវែង២.២២០ម៉ែត្រ គឺបាន៥២,២% ដែល ចំនួននេះ លើសពីការរំពឹងទុក។
ប្រធានអភិវឌ្ឍន៍គម្រោងស្ពានអ្នកលឿង លោក ឈឹម ផល្លា និងជាប្រធានយកដ្ឋាន សហប្រតិ
បត្តិការអន្តរជាតិ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន បានមានប្រសាសន៍ថា ការសាងសង់
ស្ពាននេះ នឹងចប់មុន ខែមីនា ឆ្នាំ២០១៥ តាមគោលការណ៍បច្ចេកទេស។
លោកថ្លែង បែបនេះ ក្នុងដំណើរទស្សនកិច្ចសារព័ត៌មានមួយ ធ្វើឡើងដោយទីភ្នាក់ងារ សហប្រតិ
បត្តិការអន្តរជាតិ (JICA) នៃប្រទេសជប៉ុននៅ ឯការដ្ឋានសាងសង់ស្ពានអ្នកលឿង នាថ្ងៃពុធ ទី០៦
ខែមិនា ឆ្នាំ២០១៣ ។
លោកបានបន្តទៀតថា "ទីកន្លែងដែលយើងកំពុងកសាងស្ពាន កន្លែងនេះសំបូរគ្រាប់ (អាវុធយុទ្ធ-
ភណ្ឌ) មិនទាន់ផ្ទុះ ដែលបានបន្សល់ពីឆ្នាំ ១៩៧០-១៩៧៥ ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមការងារ
មិនចុះចាញ់ និងមិនរុញរាទេ ដើម្បីសម្រេចគោលការរបស់គម្រោង"។ “ការកសាងស្ពាន អ្នកលឿង
នេះ មានផលប៉ះតិចតួចណាស់ ចំពោះប្រជាពលរដ្ឋដែលមានដី នៅជិត និងដីដែលកំពុងសាងសង់
ស្ពាន"។
យ៉ាងណាក៏ដោយលោកមានជំនឿថា សេដ្ឋកិច្ចនៅតំបន់នេះ នឹងមានការរីកចម្រើនថែមទៀត។ "នៅពេលគម្រោងសាងសងស្ពានបានបញ្ចប់ កំណើនសេដ្ឋកិច្ចនឹងមានសន្ទុះកើនឡើងខ្លាំង”។
គម្រោងសាងសង់ស្ពានអ្នកលឿង ចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ក្រោម
ជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន និងប្រើរយៈ ពេល៥១ខែ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល