ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៤ នេះ នឹងអញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ធ លោក ជុំ ហ៊ល អតីតអភិបាល ក្រុងព្រះសីហនុ ក្នុងទសវត្សរ៍ ទី៨០ ដល់៩០ ក្នុងសម័យរដ្ឋកម្ពុជា នៅគេហដ្ឋាននៃសព ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
មន្រ្តីសាលាខេត្ត បានបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឧបាសក ជុំ ហ៊ល គឺជាឪពុកធម៌ របស់សម្តេចតេជោ បានទទួលមរណភាព នៅម៉ោងវេលា ៤៖៤០នាទី ព្រឹកថ្ងៃអាទិត្យក្នុងវ័យ៨៤ឆ្នាំ ដោយរោគាពាធ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល