CamNews

ព័ត៌មានជាតិ 

បាក់ស្ពានពោធិ៍សាលា ដោយសាររថយន្តដឹកអុស បើកឆ្លងកាត់

កំពង់ចាម៖ ស្ពានពោធិ៍សាលា ស្ថិតនៅក្នុងឃុំព្រែកក្របៅ ចន្លោះផ្លូវពីថ្នល់ទទឹង ឃុំជ្រៃវៀន ទីរួមស្រុកព្រៃឈរ  ទៅឃុំពាមជីកង ស្រុកកងមាស បានបាក់ទាំងស្រុងកាលពីយប់មិញ ដោយសាររថយន្តដឹកអុសមួយគ្រឿង បាន  បើកឆ្លងកាត់។

យោងតាមមន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ មន្រ្តីនគរបាលបន្តថា នៅម៉ោងកើតហេតុ មានរថយន្ត  មួយគ្រឿងម៉ាកហ្វីណូដឹកអុសពេញ បានបើកបរឆ្លងកាត់ដល់ពាក់កណ្តាលស្ពាន ស្រាប់តែបាក់តែម្តង។

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅជាប់កណ្តាលស្ពាន។

នៅព្រឹកថ្ងៃទី២៦ ខែមីនា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅកន្លែងកើតហេតុ ដើម្បីស្ទួចយករថ យន្តចេញ និងពិនិត្យការខូចខាត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Cham