នាយប់ថ្ងៃទី ១៥ ខែមីនា មានហេតុការណ៍អគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅផ្សារច្បារអំពៅ ដែលស្ថិតនៅជិតស្ពានមុនីវង្ស តាមបណ្តោយផ្លូវជាតិលេខ ១។
មានតូបលក់ដូរប្រមាណ ៦៤៧ ក្នុងចំណោម ១៤៤៧ កន្លែង ដែលត្រូវបានបំផ្លាញ ដោយសារអគ្គីភ័យនេះ ប៉ុន្តែសំណាងល្អមិនមានអ្នកស្លាប់ និងរងរបួសឡើយ។
អគ្គីភ័យនេះ ចាប់ផ្តើមឆេះនៅម៉ោងប្រហែល ១១ យប់ ហើយបន្តរហូតដល់ព្រឹកស្អែក ដោយមានការអន្តរាគមន៍រថយន្ដពន្លត់អគ្គីភ័យចំនួន ២៣ គ្រឿង និងប្រើប្រាស់ទឹករហូតដល់ ១០៨៨ ម៉ែត្រគូប ទើបបញ្ឈប់ហេតុការណ៍នេះបាន។
ក្រុមប៉ូលីស កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស៊ើបអង្កេតពីមូលហេតុនៃអគ្គីភ័យនេះផងដែរ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes