CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចចម្រុះ ចុះពិនិត្យ មណ្ឌលកំសាន្ដ នៅផ្សារ អង្គរត្រេដសិនធ័រ សង្ស័យមិនគោរពច្បាប់

សៀមរាប : ដោយមានការព្រួយបារម្ភ និងការរអ៊ូរទាំពី មាតា បិតា អាណាព្យាបាល របស់ កុមារ
សិស្ស និស្សិត មួយចំនួន ដែលរស់នៅក្រុងសៀមរាប អំពីការដែល កូនចៅរបស់ពួកគាត់ខ្លះ អាច
នាំគ្នាចូលមណ្ឌលកំសាន្ដ ចូលលេងល្បែងហ្គែម និងអាចគេចមិនបានចូលសិក្សា ហើយក៏ជាការ
ព្រួយបារម្ភរបស់ គណ:បញ្ជាការ ឯកភាពខេត្ត ធ្លាប់បានប្រជុំពិភាក្សា អំពីបញ្ហានេះផងដែរ រហូត
ដល់មានការបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះបិទ ទីតាំងល្បែងហ្គែម ស្ថិតក្រោមរូបភាព
អ៊ីនធ័រណេត និងល្បែងក្មេងមួយចំនួននៅសៀមរាប។

ហើយកាលពីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៣ម្សិលមិញនេះ ក្រុមសមត្ថកិច្ចចម្រុះដែលមានតាំង
ពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ ដោយមានការចូលរួមយកព័ត៌មានពី អ្នកយក
ព័ត៌មានជាច្រើននាក់ នៅឯកន្លែងប្រតិបត្តិការ ចុះត្រួតពិនិត្យជាក់ស្ដែងនូវការធ្វើអាជីវកម្ម នៅក្នុង
មណ្ឌលកំសាន្តមួយកន្លែងដែលមានឈ្មោះថា (មណ្ឌលកំសាន្ត ហែបភីលែន) ស្ថិតជាន់ទីពីរក្នុងផ្សារ
ទំនើប អង្គរត្រេដសិនធ័រ ក្រុងសៀមរាប។

លោក អឿន ពៅ អភិបាលរងក្រុងសៀមរាប ក្នុងនាមគណៈកម្មការចម្រុះ ដែលកំពុងចុះប្រតិបត្តិការ
បានឲ្យដឹងថា នៅក្នុងក្រុងសៀមរាបទាំងមូល មានការប្រកបអាជីវកម្ម ល្បែងហ្គែមចំនួន ៥៧កន្លែង
ដែលក្នុងចំនួននេះ អាជ្ញាធបានបិទឈប់ឲ្យធ្វើអាជីវកម្មចំនួន ៣៤កន្លែងហើយ ដោយសាតែពួកគេ
ធ្វើអាជីវកម្មជ្រក ក្រោមស្លាក អាជីវកម្ម អ៊ីនធ័រណែត ហើយអាជ្ញាធនិងបន្តត្រួតពិនិត្យបន្តទៀត។
ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាល្បែងហ្គែមដែលមានច្បាប់ អនុញ្ញាតិប៉ុន្មានកន្លែង
មិនមានច្បាប់អនុញ្ញាតិប៉ុន្មានកន្លែង និងជ្រកក្រោមស្លាកអាជីវកម្ម អ៊ីនធឺណែត មានប៉ុន្មានកន្លែង
នៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ មតិមហាជនបានរិះគន់ចំៗថា ការចុះត្រួតពិនិត្យ និងបង្ក្រាបនេះ បាន
ត្រឹមតែណែនាំបន្ដិចបន្ដួចប៉ុណ្ណោះ ហើយក៏នាំគ្នាត្រឡប់ទៅវិញ។ យ៉ាងណាមិញនៅក្នុងករណីដែល
គណៈកម្មការចំរុះរួមមាន អាជ្ញាធដែនដីក្រុង សមត្ថកិច្ចនគរបាល និង កងរាជអាវុធហត្ថខេត្ត មន្ត្រី
ជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្ត មន្ត្រីពន្ធដារខេត្ត មន្ត្រីមន្ទីរទេសចរណ៍ខេត្ត មន្ត្រីនៃ
ស្ថាប័នអន្តរវិស័យសាលាខេត្ត ក៏ដូចជាផ្នែកពាក់ព័ន្ធជាច្រើនទៀត បានចុះទៅត្រួតពិនិត្យនៅទីតាំង
មួយកន្លែង ក្នុងផ្សារទំនើប អង្គរត្រេដសិនធ័រនៅពេលដែលគណៈកម្មការចំរុះចុះត្រួត្យពិនិត្យ ឃើញ
ស្ថានភាពជាក់ស្តែង បានត្រឹមតែធ្វើការណែនាំតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អាជីវកម្មដែលមានឈ្មោះថា (មណ្ឌលកំសាន្ត ហេបភីលែន) ស្ថិតក្នុងផ្សារទំនើប
អង្គរត្រេដសិនធឺ ជាន់ទី២ ស្ថិតក្នុងភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងទីប្រជុំជនក្រុងសៀមរាប
គឺជាកម្មសិទ្ធិរបស់ ឈ្មោះ សយ សោភ័ណ្ឌ។

ដោយឡែកចំពោះករណីនេះ អ្នកដែលទទួលខុសត្រូវក្នុងការបើក (មណ្ឌលកំសាន្ត ហេបភីលែន)
បាននិយាយថា អាជីវកម្មរបស់គេមានច្បាប់ត្រឹមត្រូវ ហើយបាន ទំលាក់កំហុសទៅលើសាលារៀន
ដែលមិនមានការអប់រំដល់សិស្សបានល្អ ចំពោះការបើក ខារ៉ាអូខេ របស់គេគឺធ្វើឡើង ជាលក្ខណៈ
គ្រួសារតែប៉ុណ្ណោះ ហើយអ្វីដែល សំខាន់ គេបែជានិយាយថា ការដែលមិនឲ្យសិស្សចូល មណ្ឌល
កំសាន្ត គឺជាការមិនត្រឹមត្រូវទៅវិញ។

លោក អឿន ពៅ បានឲ្យដឹងទៀតថា ទីតាំងអាជីវកម្ម ហេបភីឡែន មានច្បាប់អនុញ្ញាត ប៉ុន្តែក្នុង
ពេលដែលសមត្ថកិច្ចចម្រុះ ចុះមកពិនិត្យបានរកឃើញភាព មិនប្រក្រតី មួយចំនួន ដូច្នេះអាជ្ញាធរ
បានតម្រូវឲ្យម្ចាស់អាជីវកម្ម ត្រូវមានការកែតម្រូវឡើងវិញ។ លោកបន្តថា ភាពមិនប្រក្រតីដែល
សមត្ថកិច្ច បានរកឃើញមានដូចជា ការបើកបន្ទប់ខារ៉ាអូខេ ខុសនិងលើសចំនួនកំណត់ ក្លិបឌីស្កូ
បើកមុនម៉ោងកំណត់។ លោកបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាខាងលើសមត្ថកិច្ច ក៏បានតម្រូវឲ្យ
ម្ចាស់អាជីវកម្ម ចូលរួមទប់ស្កាត់នូវរាល់សកម្មភាព មិនប្រក្រតីដែលពួកគេបានមកកំសាន្តនៅ
ទីនេះ ព្រោះអាជ្ញាធរព្រួយបារម្ភ ក្រែងមានការពេពគ្រឿងញៀន អាប្រព្រឹត្តិអំពើ ផ្សេងៗទៀត។

ទោះជាយ៉ាងណា បើតាមការណែនាំរបស់សមត្ថកិច្ច គឺផ្ដោតលើការរៀបចំបន្ទប់ ការត្រួតពិនិត្យ
នូវអាយុរបស់អ្នកមកកំសាន្ដ ម៉ោងពេលដែលត្រូវបើកឲ្យកំសាន្ត ការបន្តសុំច្បាប់ ឲ្យបានគ្រប់គ្រាន់
ពីស្ថាប័ន ដែលពាក់ព័ន្ធ។ល។ និង ។ល។ ម៉្យាងសមត្ថកិច្ច ក៏បានលើដែរថា ទីតាំងតាមធម្មតា គួរ
មានចម្ងាយយ៉ាងតិច២០០ម៉ែត្រ ពីវត្តអារ៉ាម  តែទីតាំងនេះ នៅមិនបាន ២០ម៉ែត្រពីរបងវត្ត ព្រះ
ព្រហ្មវ័ត្ម ផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ