CamNews

ព័ត៌មានជាតិ 

ព្រះសង្ឃ ពុទ្ធបរិស័ទ នាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្ត រឿងក្លឹបកម្សាន្ត HIP HOP ក្បែរវត្តដំណាក់

(សៀមរាប)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនអង្គ និងនាក់ នាពេលថ្មីៗនេះ បានផ្តិតមេដៃប្តឹងទៅ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឱ្យត្រួតពិនិត្យមើល និងបិទ ក្លឹបកម្សាន្តមួយឈ្មោះ HIP HOP រឿងបើកអាជីវកម្មក្លឹបកម្សាន្ត ទល់មុខនឹងវត្តដំណាក់ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឱ្យរំខានដល់ការតាំងសីល រៀនធម៌ របស់ព្រះសង្ឃ។ លិខិតដែលចុះហត្ថលេខា ដោយគ្រូសូត្រឆ្វេង-ស្តាំ នៃវត្តដំណាក់ បានឱ្យដឹងថា ក្លឹបកម្សាន្តនេះ បានបើកពីម៉ោង ៨យប់ ដល់ម៉ោង ៤ទៀបភ្លឺរៀងរាល់ថ្ងៃ ហើយពេលបើកម្តងៗ បានធ្វើឱ្យកក្រើកដល់ដំបូល សាលាឆាន់ និងកុដិ របស់លោក ធ្វើឱ្យព្រះសង្ឃគ្រប់អង្គ សឹងមិនស្កប់ស្កល់ឡើយ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phnom Penh Cambodia Angkor Wat Siem Reap HMHDTV Cambodia Got Talent