CamNews

ព័ត៌មានជាតិ 

បងប្អូនបង្កើត ឈ្លោះគ្នា រឿងទ្រព្យម្តាយ ពេលហៅសមត្ថកិច្ច មកជួយដោះស្រាយ បែរជាឆ្លើយថា ជាថ្ងៃកាន់ទុក្ខ

ខេត្តតាកែវៈ ករណីវាយតប់គ្នា មួយកើតឡើងស្ថិតនៅ ក្នុងភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី
ខេត្តតាកែវ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ កន្លងទៅ ទៅលើ
បុរសម្នាក់ ស្ទើរអស់ជីវិត ដោយសារ មនុស្សបីនាក់ ដែលមានកម្លាំងរឹងមាំ ប្រៀបបីដូចជា សត្វខ្លា
វាយគ្មានត្រាប្រណី ។

តាមការរៀប រាប់ពីឈ្មោះ សាំង ផល្លី ដែលអះអាងថា ជាជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃ
កើតហេតុ នោះរូបគាត់ បានធ្វើការអស់កម្លាំង និងមានការឈឺចាប់ ពេញរូបរាងកាយ ព្រោះតែការ
ងារធ្ងន់ ទើបរូបគាត់បាន ទិញស្រា បន្ដិចបន្តួច មកហូបជាមួយមិត្តភក្តិ ចំនួន៥នាក់ គឺក្នុងគោលបំ
ណង បំបាត់ ការឈឺចាប់ក្នុងខ្លួន ។

លោក សាំង ផល្លី បានបន្តថា បន្ទាប់ពីការហូបចុកនោះ មានស្រ្ដី ហ៊ីង សាវ៉ាន ដែលជាបងស្រី ជន
រងគ្រោះ បានរំលើក បើកកកាយ និយាយត្អូញត្អែ អំពីរឿងថា រូបគាត់អស់លុយកាក់ច្រើន ក្នុងការ
ព្យាបាលជំងឺ អ្នកម្ដាយ ដោយសារតែលុយ កាក់ទាំងនោះ (១លានរៀល) គឺរូបគាត់បាន ចងការ
អ្នកជិតខាង មកទិញថ្នាំ ព្យាបាល ហើយដោយគ្មាន បងប្អូនម្នាក់ ណាជួយចេញសងវិញ  តែការ
និយាយនោះគឺ ក្នុងគោលបំណង ឌឺដងពាក្យសំដី ជាមួយ និងប្អូនប្រុស (ជនរងគ្រោះ) ។

លុះដល់ពេល សាំង ផល្លី ក៏បានតបវិញថា លុយនោះមិនច្រើនទេ ព្រោះថា នៅពេលដែលម្ដាយ
គាត់ស្លាប់ទៅ គឺបងស្រី និងទទួលទ្រព្យសម្បត្តិជាដី (៣ហិចតា) ច្រើនលើស ពី១លានរៀល នេះ
ទៀតឯណោះ បើសិនជាអ្នកម្ដាយគាត់លក់ដីនោះ ឲ្យអ្នកដទៃនោះ និងបានតំលៃច្រើនជាងនេះ
ទៀត ជាពុំខាន ឡើយ នៅពេលដែល សាំង ផល្លី និយាយចប់ កាលណា ស្រ្ដី ហ៊ីង សាវ៉ាន ក៏ស្ទុះ
មកចង្អុលមុខ ជនរង គ្រោះ ស្ទើរតែដល់ភ្នែកថែមទាំង ចាប់ក្របួចសក់ ដើម្បីឲ្យប្ដីរបស់ខ្លួន (បុរស
ដើង ភឿន) បានឱកាស ទាញយកដំបង ឬស្សីមកវាយចំស្មងជើង,ភ្លៅ, និងក ស្ទើរតែបាត់បង់ជីវិត
បន្ថែមលើនេះទៀត ក៏មានបុរស សុង វណ្ណៈជាប្អូនថ្លៃ របស់ជនរងគ្រោះ ជួយធ្វើ អន្តរាគមន៏វាយ
ដែរ ។ តែជាភ័ព្វសំណាង ជនរងគ្រោះខិតខំស្រវា គេចខ្លួនរួច ពីការ វាយតប់នោះ ។

គូរបញ្ជាក់ថា ទាំងជនរងគ្រោះ និងជនបង្កជាបងប្ងូននឹងគ្នា ហើយរស់នៅក្នុង ភូមិព្រែកតា ឃុំគោក
ធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

លុះដល់ព្រឹកឡើង ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំគោក
ធ្លក ក្នុងគោល បំណងឲ្យកម្លាំង សមត្ថកិច្ច ជួយធ្វើអន្តរាគមន៏ ដោះស្រាយ តែសមត្ថកិច្ច ទាំងនោះ
ឆ្លើយថា ក្នុងកំឡុងប៉ុន្មានថ្ងៃនេះ ជាថ្ងៃកាន់ទុក្ខ ព្រះបរមសព មិនព្រមធ្វើការ តែការពិត រវល់ធ្លាក់
ភ្នែក សោយសុរា ដោយឆ្លើយដោះសារ និងមិនព្រមជួយដោះស្រាយ ភ្លាមៗនោះទេ។ រហូតមកដល់
ពេល បច្ចុប្បន្ននេះ ជនរងគ្រោះ ដេកឈឺស្ទើរ បាត់បង់ជីវិត និងមិនមានលុយកាក់ ទិញថ្នាំព្យាបាល
នោះដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ