CamNews

ព័ត៌មានជាតិ 

ខឹងផ្តាច់ពាក្យ ល្បូងយកទៅរំលោភ ហើយសម្លាប់ ចុងក្រោយខ្លាចជាប់គុក រត់ទៅលេប ថ្នាំសម្លាប់ខ្លួន

កណ្ដាល ៖ នារីរោងចក្រវ័យ ១៨ឆ្នាំម្នាក់ ត្រូវឃាតក ដែលគេហៅថា អតីតជាគូដណ្ដឹង រំលោភ ហើយសម្លាប់ បន្សល់ទុកតែលីអូនៅ កន្លែងកើតហេតុ ហើយរត់គេចខ្លួន ។ សព នារីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ។

មន្ដ្រីនគរបាលខេត្ដកណ្ដាលបានឱ្យដឹង ថា សពនារីរងគ្រោះឈ្មោះ ហាន ស្រី នាង អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មាន ទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ មន្ដ្រីនគរបាលខេត្ដកណ្ដាល បានឱ្យដឹង ថា ជនសង្ស័យជាឃាតកមានឈ្មោះ ធឿន នី អាយុ២៣ឆ្នាំ ធ្លាប់ធ្វើកម្មកររោងចក្រ តែ ត្រូវគេដេញចោល ហើយក៏ជា មនុស្សញៀន ថ្នាំម្នាក់នៅក្នុងភូមិផងដែរ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យ ធឿន នី បានភ្ជាប់ពាក្យជាមួយជនរងគ្រោះ ហាន ស្រីនាង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ក្រោយមកត្រូវ បានក្រុមគ្រួសារ ខាងស្រី ផ្ដាច់ពាក្យវិញ ក្នុងអំឡុងខែមករា ឆ្នាំ២០១៤ ដោយក្រុមគ្រួសារអះអាងថា មកពីខាងប្រុសប្រចណ្ឌ័ មិនឱ្យជនរងគ្រោះ និយាយទូរស័ព្ទ ជាមួយអ្នកផ្សេង មិនឱ្យធ្វើ ការថែមម៉ោង ធ្លាប់ប្រចណ្ឌ័វាយខាងស្រី មុខឪពុកម្ដាយឱ្យសន្លប់ពេលរាំវង់ ទើប ឈាន ដល់ការផ្ដាច់ពាក្យ ។

សមត្ថកិច្ចបានឱ្យដឹងបន្ដទៀតថា ជន សង្ស័យធ្លាប់បួសជាសង្ឃនៅវត្ដ ត្រៃត្រឹង ស្ថិតនៅក្នុងឃុំឈ្វាំង ចំនួន៤ ព្រះវស្សា សឹក២០១៣ ។

សមត្ថកិច្ចបានបន្ដថា មុនកើតហេតុ វេលា ម៉ោងជាង៧ ជិត៨ព្រឹក គេឃើញជនសង្ស័យ មានវត្ដមាន នៅក្នុងពិធីបុណ្យមួយក្នុងភូមិ ជាមួយជនរងគ្រោះ ដល់ម៉ោងជាង៨ ក៏បាត់ អ្នកទាំង២តែម្ដង ។ លុះម៉ោងជាង១០ ជន សង្ស័យទូរស័ព្ទមកប្រាប់ថា ឱ្យមកយកម៉ូតូ របស់ជនរងគ្រោះវិញនៅក្រោមដើមអំពិល ។ ហើយពេលនោះ ក្រុមគ្រួសារក៏ផ្ដល់ដំណឹង ឱ្យសមត្ថកិច្ច និងនាំគ្នាទៅរកតែមិនឃើញម៉ូតូ បែរជាជួបសាកសពស្ដ្រីរងគ្រោះទៅវិញ ។

សមត្ថកិច្ចបានឱ្យដឹងបន្ដទៀតថា ក្រោយ រំលោភអតីតគូដណ្ដឹងហើយ ជនសង្ស័យបាន លេបថ្នាំសម្លាប់ខ្លួននៅផ្ទះម្ដាយមីងនៅក្នុង ភូមិ ដើម្បីចង់គេចវេសពីការទទួលទោស ។

ក្រោយចាប់ជនសង្ស័យសមត្ថកិច្ចបាន បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បី ជួយសង្គ្រោះជីវិតដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ។ ដោយឡែកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កម្លាំងសមត្ថកិច្ច២នាក់ របស់ស្នងការខេត្តកណ្តាល បានទៅថែទាំទាំងយប់ រហូតដល់ម៉ោង ៩និង១៥យប់ ទើបឃាតកដឹងខ្លួន និងយកចេញមន្ទីរសង្រ្គោះបន្ទាន់ ហើយថែទាំទាំងថ្ងៃ ដូចជា បញ្ចុះបាយ យកទឹកអោយផឹក រួមព្រមទាំង រៀបចំអោយឃាតក បត់ជើងតូចទៀតផង ។ ចំណែកសពនារីរងគ្រោះបានប្រគល់ ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទងរឿងនេះ៖ រំលោភហើយសម្លាប់ បន្សល់ទុក លីអូក្រហមឆ្អិនឆ្អៅ នៅកន្លែងកើតហេតុ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ