CamNews

ព័ត៌មានជាតិ 

ល្ខោនសៀកកម្ពុជាហ្វារ នឹងបង្ហាញទេពកោសល្យ ដ៏អស្ចារ្យរបស់ខ្លួន នៅលើទឹកដីអង្គរ

អ្វីដែលមិនធ្លាប់មាន និង មិនធ្លាប់ឃើញពីមុនមក ពេលនេះ​បានរំលេចខ្លួននៅ​លើ​ទឹកដី​អច្ឆរិយ
​សៀមរាប​ អង្គរ​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជាយើងហើយ​ គឺល្ខោនសៀកកម្ពុជាហ្វារ​ដែលមានការ
សម្តែង​យ៉ាង​ប៉ិនប្រសព្វ​ពីសំណាក់​សិល្បករ​​ សិល្បការនី​​របស់សមាគមហ្វាពន្លឺសិល្ប:  ដែល
នឹងពាំនាំនូវ​ទេពកោសល្យ​​របស់ខ្លូន ​មក​សំដែង​ក្នុង​ខេត្ត​ទេសចរណ៍មួយ​នេះចាប់ពីថ្ងៃទី៨​​ ​ខែ
កុម្ភៈ​​​​​​​​ ឆ្នាំ២០១៣​​ តទៅ​​​​។​

បន្ទាប់ពីទទួលបានការ​គាំទ្រ ​និង ​​ភាព​ជោគជ័យ​ក្នុងការសម្តែង​សិល្ប:ល្ខោន​សៀក​​​នៅក្នុង ខេត្ត​
បាត់ដំបង ​​ភាព​​ល្បីរន្ទឺនេះ បាន​លាត​ត្រដាង​ទៅដល់ប្រទេសមួយចំនួន​ក្នុង​​ទ្វីប អាស៊ី​និង   អ៊ឺរ៉ុប
ជាមួយនិង ទស្សនីយ៏ភាព​​​​ដ៏​ល្អ​ឯក​របស់​ហ្វារពន្លឺ​សិល្ប:​ដែល​ជា​ខ្សែ​រឿង​បង្ហាញ​ពី​ជីវិត​ និងសង្គម
កម្ពុជានិងជា​ការចូល​រួម​បញ្ជូលនូវ​ការ​​សំដែងជា​លក្ខណៈបែប​ប្រពៃណី​និង​សម័យ​ទំនើប​របស់​
ល្ខោន​ តន្រ្តីក្បាច់រាំបចេ្ចកទេស​​​សៀកការហក់​លោតនិងពត់ពែនដងខ្លួនជាដើម។

ល្ខោនសៀកកម្ពុជាហ្វារ  នឹងសម្តែង រឿង ពុទ្ធោ ដំបូងគេ ដែល​ជាស្នាដៃ​និពន្ធរបស់ក្រុមនិសិត្ស
សៀក​នៅ​មុន​ពេល​ពួកគេបញ្ចប់ការសិក្សា។  រឿង ពុទ្ធោ ជាកំរងសាច់រឿងដែលបានឆ្លុះបញ្ចាំង
អំពីតថភាពជីវិត របស់​ប្រជាជន​ក្នុង​​​សង្គមខ្មែរ​   រួមមានការ​ប្រៀបធៀបសម្ពន្ធភាព ស្នេហារវាង
មនុស្សប្រុសនិងមនុស្សស្រីក្នុង ប្រទេស​កម្ពុជា អមជាមួយការបង្ហាញសម្រស់ជីវិតតាមរយ: តូរ្យ
តន្ត្រី។ ស្នេហាគ្រួសារ ការព្រាត់បា្រសនិង​ អំពើហឹង្សាគ្រប់រូបភាព ជា​ពិសេស សម្ពន្ធភាព​ស្នេហា
​​រវាង​ភេទដូចគ្នា នឹងបង្ហាញអោយឃើញកាន់តែច្បាស់​តាម​រយ:​​រឿង ពុទ្ធោ។

សូរ្យគ្រាស ជា​វណ្ណកម្មទីពីរ ដែលនឹងត្រូវបានសម្តែងបន្ទាប់ពីរឿង ពុទ្ធោ។ វាជាកំរង​រឿង ដែលឆ្លុះ
បញ្ចាំងអំពី ភាពរើសអើង​​ក្នុងសង្គម​​​។

សមាគម​ហ្វារពន្លឺ​សិល្ប:គឺ​ជា​សមាគម​សិល្ប:​ដែល​មិន​ស្វែង​រក​បា្រក់​ចំនេញ​​ហើយបានបង្កើតក្នុងឆ្នាំ
១៩៩៤​ ដោយយុវជន​ខ្មែរ ​៨ រូបដែលត្រលប់មកពី​ជំរុំជនភៀសខ្លួននៅប្រទេសថៃក្នុងគោលបំណង
ពង្រឹង​​ការ​អភិវឌ្ឍន៏​​​ក្នុងសហគមន៏ដោយ​ផ្តល់​នូវ​ចំណេះដឹង​និងការ​បង្ហាត់​បង្រៀន បណ្តុះ​បណ្តាល​
នូវជំនាញ​សិល្ប:​ជាច្រើន​ ដូចជាសិល្ប:សូនរូបសិល្ប:តន្រ្តីបុរាណនិងសម័យការសំដែងល្ខោន ការ
សំដែងសៀក​និង​មាន​សាលាផ្តល់ចំណេះដឹង​ទូទៅពីកំរិតបឋមសិក្សាដល់វិទ្យាល័យ។

ល្ខោនសៀកកម្ពុជាហ្វារ នឹងសម្តែងជូននូវទស្សនីយភាពដែលជាការច្នៃប្រឧិតរបស់ខ្មែរមាន​ភាព
​ស្ទាត់​ជំនាញនិងបញ្ជាក់អំពីអត្តសញ្ញាណជាតិខ្មែរដែលមានតែមួយគត់រួម​ចំនែក​ផ្តល់​បទ​ពិសោធ
​សំបូរ​បែប​​ និងអារម្មណ៍​ស្រលាញ់មនុស្សជាតិ។

ដើម្បីអោយដឹងថា   ល្ខោនសៀកកម្ពុជាហ្វារ មានអ្វីប្លែក    សូមកុំភ្លេចទៅទស្សនាការសម្តែងផ្ទាល់
ដែលមាន​ទី​តាំងនៅ    ផ្លូវកូមៃខាង​ក្រោយ​សារ:មន្ទីរ​  ជាតិអង្គរនិងទល់មុខសណ្ឋាគារអង្គរសិនជូរី ​​
ដែលនឹងត្រូវបើក​សម្ភោធ​​​ជា​ផ្លូវ​ការ​នៅថ្ងៃទី ៨​​​​​​​​​​​​​​ ខែកុម្ភ:   ២០១៣​ ​ នឹងចាប់សម្តែងនូវទស្សនីយភាព
ជារៀងរាល់ថ្ងៃរ​យ:​ពេល​១ម៉ោង  គឺចាប់​ពីម៉ោង​៧:៣០ល្ងាច​តទៅ​។

សំរាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនងតាមទូរស៍ព្ទលេខ:  ០១៥ ​៤៩៩ ៤៨០/៨១ /៨៣។

 

ដោយ ៖ សីហា


Tags: ល្ខោន​សៀក​កម្ពុជា​ហ្វារ​ ល្ខោន សៀក កម្ពុជា ហ្វារ​