ខេត្តកណ្តាលៈ ជនដៃដល់ដែលជាឃាតក ដ៏សាហាវឃោរឃៅបំផុតនោះ ត្រូវបាននគរបាល
ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ ហៅ អ្នករត់ ម៉ូតូម្នាក់ឌុបទីកន្លែងស្ងាត់ រួចហើយធ្វើ
សកម្មភាពអារកសម្លាប់ ប្លន់យកម៉ូតូ មួយគ្រឿងមិនបានសម្រេច ហើយរត់គេចខ្លួន ក៏ត្រូវកម្លាំង
នគរបាល ប៉ុស្តិ៍រកាខ្ពស់ ស្រុកស្អាង ដើរល្បាតប្រទះឃើញ ឃាត់ខ្លួនប្រគល់ ទៅឲ្យនគរបាល
ក្រុងតាខ្មៅ ។ បន្ទាប់ពីធ្វើការសាកសួរ ជនដៃដល់បានសារភាពថា ខ្លួនប្លន់ គឺដោយសារតែចង់
ទិញខោអាវថ្មី ហេតុការណ៍នេះ កើតឡើងកាលពីវេលម៉ោង១៩និង២០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ
២០១២ ស្ថិតនៅតាម បណ្តោយ ផ្លូវ២១១ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
ខេត្តកណ្តាល។
បើយោងតាមរបាយការណ៍ របស់នគរបាលក្រុងតាខ្មៅវិញ បានឲ្យដឹងថា ជនសង្ស័យ ថុល ប៊ុន
ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរ ជាកម្មករ ទឹកបរិសុទ្ធហាយតិច រស់នៅក្នុងភូមិទួល
ក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សម្ភារដែលធ្វើសកម្មភាពប្លន់នោះ កាំបិតស្នៀត
មួយដើម ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ ធន់ មុំ ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរ ជា
បញ្ជាការភូមិ ប៉ះកង់ និងរត់ម៉ូតូឌុបផងដែរ រស់នៅក្នុងភូមិដើមមាន សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែងកើតហេតុ) ម៉ូតូដែលជនដៃដល់ ធ្វើសកម្មភាពប្លន់យកមិនបាន
សម្រេចនោះ ម៉ាកវ៉េវ ពណ៌ក្រហម ខ្មៅ ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-0724 ។
របាយការណ៍បន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានឈររង់ចាំម៉ូតូឌុប ខាងលិចផ្សារ
កាច់ជ្រុង ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយ មានកាំបិតស្នៀត នៅក្នុងខោជាស្រេច ក្នុង
គោលបំណង ហៅម៉ូតូឌុប យកទៅប្លន់ ដើម្បីយកទៅលក់ បានលុយទិញខោអាវថ្មី លុះឈរចាំ
បន្តិច ស្រាប់តែម៉ូតូជនរងគ្រោះ ជិះមកដល់ ហើយជនសង្ស័យ ក៏ហៅជនរងគ្រោះឲ្ យឌុបខ្លួនទៅ
ភូមិក្របៅ សង្កាត់កំពង់សំណាញ់ បន្ទាប់ពីជិះម៉ូតូ បាន បន្តិចជនសង្ស័យ ក៏បានដកកាំបិត ដាក់នៅ
លើភ្លៅជាស្រេច ពេលជិះម៉ូតូទៅដល់ចំណុចកើត ក៏យកកាំបិតអារកជនរងគ្រោះ បណ្តាលឲ្យដាច់
បំពង់ក ពេលនោះជនរងគ្រោះ បានរត់ចេញពីម៉ូតូ បានស្រែកហៅឲ្យគេជួយ បានប្រហែលជាង
១០០ម៉ែត្រ ក៏ដួលដាច់ខ្យល់ស្លាប់តែម្តង ប្រជាពលរដ្ឋនៅក្បែរ នោះ ក៏បានស្រែកហៅនគរបាល
ឲ្យជួយអន្តរាគមន៍ រីឯជនសង្ស័យវិញ ក៏រត់ចូលទៅក្នុងបឹងឈូកបាត់ ។ ប៉ុន្តែគេបានឡើងដើរលើ
ថ្នល់វិញ ដោយ ដោះអាវចេញ នៅតែអាវក្នុង លុះពេលដើរមកដល់ មជ្ឈមណ្ឌលកុមារអារុណរះ
ទួលក្រសាំង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រកាខ្ពស់ ឃាត់ខ្លួនតែម្តងទៅ។
បើយោងតាមមន្រ្តីប៉ុស្តិ៍រកាខ្ពស់វិញ បានឲ្យដឹងថា នេះគឺដោយសារតែលោកអធិការ ក៏ដូចជាលោក
អធិការរង តែងតែជំរុញឲ្យមន្ត្រីប៉ុស្តិ៍ ឬក៏មេប៉ុស្តិ៍ នៅក្នុងមូលដ្ឋាន ដើរល្បាតក្នុងមូលដ្ឋានគ្រប់ច្រក
ល្ហក ដើម្បីការពារសុវត្ថិភាព កុំឲ្យបទល្មើសកើតមានឡើង ជាពិសេសនោះ គឺងាយនិងពួកស្ទាក់
ដើម្បីបង្រ្កាប ហើយស្របពេលទទួលព័ត៌មានថា មានករណីប្លន់ដោយអារកសម្លាប់ នៅក្បែរមូល
ដ្ឋានរបស់ខ្លួននោះ ក៏ល្បាតស្វែងរកមុខសញ្ញា ក៏ ប្រទះឃើញតែម្តង ទៅ ប្រសិនបើគ្មានការដើរ
ល្បាត នៅក្នុងមូលដ្ឋាននោះទេ ជនដៃដល់នេះនិងរត់គេចខ្លួនរួច ដោយសុវត្ថិភាពជាមិនខានឡើយ។
គួរបញ្ជាក់ដែរថា ភ្លាមៗនោះនគរបាលឃាត់ខ្លួន បានជសង្ស័យមនុស្សពីរនាក់ យកទៅសាកសួរ ប៉ុន្តែ
បន្ទាប់ពីសាកសួរ ជនសង្ស័យដែលជាជន ដៃដល់ បានសារភាពថា ខ្លួនគេពុំមានបក្ខពួកនោះទេ គឺគេ
ធ្វើសកម្មភាពអារក សម្លាប់ជនរងគ្រោះតែម្នាក់ឯងប៉ុណ្ណោះ ទើបនគរបាលឲ្យ ជនសង្ស័យ ម្នាក់វិល
ត្រឡប់មកលំនៅឋានវិញ ចំណែកឯជនដៃដល់ ដែលជាឃាតករនោះ ត្រូវកសាងសំណុំរឿង បញ្ជូន
ទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល