CamNews

ព័ត៌មានជាតិ 

នាំគ្នាអង្គុយសាសង ត្រូវយុវជនមួយ ក្រុមទៀត មកចាក់បណ្ដាល ឱ្យរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ពេលកំពុងអង្គុយ សាសងផ្អែមល្ហែម ជាមួយ សង្សារ
របស់ខ្លួន ស្រាប់តែលេច មុខយុវជន មួយក្រុមទៀត ប្រដាប់ដោយកាំបិត ទៅ ចាក់ចំដៃខាង
ឆ្វេង និងក្បាល រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។

យ៉ាងណាក៏ដោយ ចំពោះករណីបង្កអំពើ ហិង្សានិងបង្ករបួសស្នាមខាងលើនេះ មិនទាន់ ត្រូវ
បានសមត្ថកិច្ច បញ្ជាក់ពីមូលហេតុពិត ប្រាកដនោះឡើយ ប៉ុន្ដែប្រភព ព័ត៌មាន មួយ ចំនួនបាន
សង្ស័យថា រឿងនេះ បណ្ដាលមក ពីស្នេហាដណ្ដើមស្រីគ្នា ។

ករណីចាក់យុវជនខាងលើនេះ បណ្ដាល ឱ្យរងរបួសធ្ងន់ ពេលកំពុងអង្គុយសាសងជា មួយស្រី
ស្នេហ៍របស់ខ្លួន ដែលគេមិនស្គាល់អត្ដ សញ្ញាណនោះ បានកើត ឡើងកាលពីវេលា ម៉ោង៣និង
៣០នាទីព្រឹកទាបភ្លឺថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅសួនច្បារកំសាន្ដ មុខកាស៊ីណូណា
ហ្គាវើល ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា យុវជនម្នាក់ដែល គេមិន
ទាន់ស្គាល់ឈ្មោះ បានអង្គុយជជែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថា ជាស្រីស្នេហ៍ របស់ខ្លួន។
ពេលកំពុងអង្គុយសាសងពាក្យ សំដីដ៏ផ្អែមល្ហែមនោះ ស្រាប់តែលេចមុខយុវ ជនបង្កមួយក្រុម
បានមកវាយនិងចាក់ទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់នៅ នឹងកន្លែងតែម្ដង រួចហើយ
ជនបង្កទាំងនេះ បានរត់គេចខ្លួនបាត់ ។

បើតាមសាក្សី ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចមលដ្ឋាន បានចុះទៅជួយ
អន្ដរាគមន៍ ហើយជួយដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បី ជួយសង្គ្រោះ រីឯក្រុមបង្ក
វិញ ស្ថិតក្រោមការ ស្រាវជ្រាវ និងតាមប្រមាញ់របស់សមត្ថកិច្ច នៅពេលដែលសាកសួរព័ត៌មាន
និងមូលហេតុ ពាក់ព័ន្ធ ពីជនរងគ្រោះនោះ ។

គួរបញ្ជាក់ថា យុវជនមួយចំនួន បានជួប គ្រោះថ្នាក់ផ្សេងៗ ដូចជា ត្រូវបានចោរប្លន់ ម៉ូតូ គំរាម
យកទ្រព្យសម្បត្ដិនិងវាយបណ្ដាល ឱ្យរងរបួស នៅពេលដែល យុវជនទាំងនេះ ដោយសារមិន
បានគិតដល់ពេលវេលានិងសន្ដិ សុខ ខណៈដែលរូបគេបាននាំសង្សារ ឬក៏ស្រី សំណព្វចិត្ដទៅ
សាសង និងអង្គុយជជែកគ្នា នៅកន្លែងស្ងាត់និងរហូតដល់យប់ជ្រៅ ។

កាលពីពេលកន្លងទៅ នៅតាមបណ្ដាខណ្ឌ ជាយរាជធានីភ្នំពេញ មានករណីប្លន់ម៉ូតូនិង វាយ
យកទ្រព្យសម្បត្ដិពីគូសង្សារ រហូតដល់ ស្លាប់និងរបួស នៅពេលដែល ពួកគេទាំងនេះ ឈប់
ម៉ូតូ ដើម្បីជជែកគ្នា ដោយមិនបានគិត ពីកន្លែងនោះថា មានសុវត្ថិភាពគ្រប់គ្រាន់ឬ មួយយ៉ាង
ណានោះ ។ ដូច្នេះតាមរយៈហេតុការណ៍ ដែលកើតឡើងកន្លងទៅ បណ្ដាយុវជន ត្រូវមានការ
ប្រុងប្រយ័ត្ន ចំពោះទីតាំង និងពេលវេលា ណាត់ជួបជាមួយសង្សាររបស់ ខ្លួន បើមិនដូច្នេះទេ
ច្បាស់ជាជួបបញ្ហានេះ ជាមិនខាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ